Motorola Razr ២០២០ ចេញលក់ដំបូង ៣ពាន់ដុល្លារ ចុះឥឡូវនៅសល់ប៉ុន្មាន?

  • 2020-11-06 02:26:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរសព្ទ​ដែល​ធ្លាប់​តែ​មាន​ភាព​ល្បី​ល្បាញ​កាល​ពី ១៥ ឆ្នាំ​មុនរបស់ Motorola ម៉ូឌែល Razr បាន​ត្រឡប់​មក និងធ្វើ​ឲ្យ​អ្នក​​ចង់​ចាំ​ទូរសព្ទ​មួយ​នេះ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង និង​មាន​លក់​នៅ​ខ្មែរ​នៅ​ដើម​ឆ្នាំ២០២០ ជា​មួយ​តម្លៃ ២ ៩៩៩ដុល្លារ។

បាត់​មុខ​យូរ​ក៏​ពិត​មែន​​ប៉ុន្តែ Motorola Razr ស៊េរី​ថ្មី​នេះ នៅ​មាន​រូប​រាង​ដូច​ទៅ​និង​ស៊េរី​មុន​ៗ​ច្រើន ដូច​ជាវា​អាច​បត់​បាន​ជា​ពីរ ប៉ុន្តែ​អេក្រង់​ផ្នែក​ខាង​ក្នុង​មាន​ទំហំ ៦,២អ៊ីញ និង​ផ្នែក​ខាង​ក្រៅ​មាន​ទំហំ ២,៧អ៊ីញ។ បច្ចុប្បន្ន​នៅ​តាម Motorola Razr ថ្មី​​មាន​តម្លៃ​ខ្ទង់ ១ ៩០០ដុល្លារ និង​មួយ​ទឹក​មាន​តម្លៃ​ប្រហែល ១ ៤០០ដុល្លារ។

Razr ស៊េរី​ថ្មី​នេះ​នៅ​រក្សា​ទ្រង់ទ្រាយ​ដើម​ដដែល និងមាន​ដូច​ជា​ប្រើ​បន្ទះ​ឈីប Snapdragon 710,និង​ដំណើរ​ការ​ដោយ​ Android 9 Pie, RAM ទំហំ ៦GB, អង្គ​ផ្ទុក ១២៨GB, កាមេរ៉ា​មេ​ទំហំ ១៦ MP ដែល​មាន​នូវ​មុខងារ Night Vision, កាមេរ៉ា​ខាង​ក្នុង​ទំហំ ៥MP, ប្រើ​រន្ធ USB-C, មាន​ eSIM និង​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ផង​ដែរ។

បញ្ជាក់៖ តម្លៃអាចប្រែប្រួលបន្ទាប់ពីចុះផ្សាយ។

ចុចអាន៖

អត្ថបទ៖ ម៉េងងី