អ្នករង់ចាំលាន់មាត់គ្រប់គ្នាពេលឃើញតម្លៃ Pixel 5 មានលក់នៅខ្មែរ!

  • 2020-11-12 01:41:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ខែ​តុលា​កន្លងទៅ Google Pixel 5 បាន​ប្រកាស​ចេញ​លក់​នៅ​លើ​ទីផ្សារ ដែល​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​បាន​ជជែក​វែកញែក​ជា​ច្រើន​ពី​​ចំណុច​មួយ​ចំនួន។

ចំពោះលក្ខណៈ​សម្បត្តិ​មួយ​ចំនួន​របស់ Pixel 5 មាន​ដូច​ជា អេក្រង់​មាន​ទំហំ ៦អ៊ីញ ជា​ប្រភេទ OLED មាន RAM ទំហំ ៨GB និង​មាន​អង្គ​ផ្ទុក​ទំហំ ១២៨GB ហើយ​ប្រើ​ប្រាស់​បន្ទះ​ឈីប Snapdragon 765G។

ពេល​នេះ Pixel 5 បាន​មល​ដល់​ទីផ្សារ​ប្រទេសកម្ពុជាតាម​ប្រភព​ពី​ហាង​ សុខ​លី Pixel 5 ប្រភេទ 5G មាន​លក់​នៅ​ខ្មែរ​ជា​មួយ​តម្លៃ​ប្រមាណជា ៨៩៩ដុល្លារ សម្រាប់ ទំហំ 128GB។

Pixel 5 មាន​បំពាក់​កាមេរ៉ា​ភ្លោះ​នៅ​ផ្នែក​ខាង​ក្រោយ ដែល​នឹង​កាមេរ៉ា Ultrawide គួប​ផ្សំ​នឹង​កាមេរ៉ា​មេ​ធម្មតា​ទំហំ ១២,២MP ​វា​មាន​ថ្ម​ទំហំ ៣៨០០ mAh, អេក្រង់ 60Hz និង​ប្រើ​បន្ទះ​ឈីប Snapdragon 765G ដូច​ជា Pixel 5 ដែរ៕​​​​

អត្ថបទ៖ ម៉េងងី