ច្បាស់នៅប៉ុណ្ណេះ? វីដេអូបង្ហាញថា 11 Pro Max ថ្មកាន់យូរជាង 12 Pro Max

  • 2020-11-12 02:35:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​តាមដាន​រឿង​រ៉ាវ​បច្ចេកវិទ្យា​មួយ​ចំនួន​ធំ​ប្រហែល​ជា​បាន​ដឹង​ហើយ​ថា iPhone 12 Pro Max មាន​ទំហំ​ថ្ម​ត្រឹម​ 3687mAh ដែល​តូច​ជាង iPhone 11 Pro Max មាន​ទំហំ​ថ្ម 3969mAh។ យ៉ាងណាក្ដី Apple អះអាង​ថា​ឈីប A14 Bionic ដែល​សន្សំសំចៃ​ថាមពល​ថ្ម​បាន​ប្រសើរ​ជាង​មុន​ ជួយ​ឲ្យ​ iPhone 12 Pro Max កាន់​ថ្ម​បាន​យូរ​ដូច​ជា iPhone 11 Pro Max។

ដើម្បី​ដឹង​ឲ្យ​កាន់​តែ​ច្បាស់​​គណនី YouTube ល្បី​មួយ​ឈ្មោះ Mrwhosetheboss បាន​ធ្វើ​តេស្ត​ថាមពល​ថ្ម​រវាង​ iPhone 12 Pro Max ជា​មួយ iPhone 11 Pro Max និង​ស្មាតហ្វូន Android ចំនួន​បួន​​​ទៀត​មាន​ Note20 Ultra, Mate 40 Pro, Mi 10 Ultra និង OnePlus 8 Pro។

ក្រោយ​សាក​ល្បង​បើក​កម្មវិធី​ជា​ច្រើន​លទ្ធផល​ចេញ​មក​បង្ហាញ​ថា iPhone 12 Pro Max រលត់​មុន​គេ​ក្នុង​ចំណោម​ជើង​ខ្លាំង​ទាំង ៦ ដោយ​អាច​ទ្រាំទ្រ​បាន​រយៈពេល​ ៧ម៉ោង ១៦នាទី។ ចំណែក​ស្មាតហ្វូន​ផ្សេង​ទៀត​មាន​លទ្ធផល​ដូច​ខាង​ក្រោម ៖

៥. iPhone 11 Pro Max ៖ ៧ម៉ោង ៤២នាទី

៤. Mate 40 Pro ៖ ៨ម៉ោង ២២នាទី

៣. OnePlus 8 Pro ៖ ៨ម៉ោង ២៨នាទី

២. Mi 10 Ultra ៖ ៨ម៉ោង ៣១នាទី

១. Note 20 Ultra ៖ ៨ម៉ោង ៤១នាទី​​​​​​

ទស្សនា​វីដេអូ​ពេញ​ដូច​ខាង​ក្រោមនេះ ៖

អត្ថបទ៖ សុខហេង