រឿងហួសចិត្តទាំង ១២ យើងគ្រប់គ្នាតែងធ្វើកាលនៅក្មេង ហើយអ្នកខ្លះក៏នៅធ្វើដល់ឥឡូវ

  • 2020-11-17 07:40:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីជំនាន់មិនទាន់មានអ៊ីនធឺណិតប្រើប្រាស់ទូលំទូលាយដូចបច្ចុប្បន្ន យើងតែងតែរិះរកអ្វីដែលថ្មីដើម្បីលេង ព្រោះកាលនោះក៏គ្មានស្មាតហ្វូនទំនើបៗ ដើម្បីលេងហ្គេមអីដែរ។ វាក៏ជាមូលហេតុដែលធ្វើឲ្យយើងបង្កើតវិធីផ្សេងៗគ្នាក្នុងការកម្សាន្តសប្បាយ។

ខាងក្រោមនេះគឺជារឿងហួសចិត្តទាំង ១២ ដែលយើងគ្រប់គ្នាតែងធ្វើកាលនៅក្មេងដើម្បីកម្សាន្តអារម្មណ៍ ហើយអ្នកខ្លះក៏នៅតែធ្វើវាមកដល់ឥឡូវដែរ។

១) ពេលដើរក្បែររបង យើងតែងយកដៃ ឬឈើទៅប៉ះវា

២) ខាំរូតអាវពេលពាក់អាវក្រៅ

៣) យកដៃដាក់ចូលមាត់ឆ្វា ឬឆ្កែ ពេលវាស្ងាប

៤) ពេលដើរឆ្លងថ្នល់ យើងព្យាយាមដើរជាន់តែគំនូរពណ៌ស

៥) អង្គុយបកថ្នាំជញ្ជាំងដែលរបក

៦) ពេលដើរតាមផ្លូវ យើងអត់ដើរជាន់ស្នាមប្រេះ

៧) យកម្រាមដៃធ្វើជារង្វង់ រួចដាក់ក្រោមទឹកចេញក្បាលរ៉ូប៊ីនេ

៨) ព្យាយាមដាក់ដែកឆក់មានប៉ូលដូចគ្នាចូលគ្នា

  1. អង្គុយចុចប៊ិចលេង

១០) និយាយដាក់កង្ហា

១១) បៀមឈើក្នុងមាត់ ក្រោយញ៉ាំការ៉េមអស់

១២) បោចស្លឹកឈើចេញអស់សក់តែឆ្អឹង

ប្រភព៖ Brightside   ប្រែ​សម្រួល៖ សេង ឡុង