ភ្ញាក់​ផ្អើល នារី​ស្រស់​ស្អាត​ជនជាតិ​ថៃ​ម្នាក់ចូល​រួម​បរិច្ចាគ ហើយ​ផ្ដាំ​ឲ្យជួយ​ប្រាប់ សាយ ផង!

  • 2020-11-23 03:03:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេសកកម្ម​មនុស្ស​ធម៌​របស់​សាយ ដើម្បី​កុមារ​កម្ពុជា បាន​ល្បី​សាយ​ដល់​ក្រៅ​ប្រទេស ហើយ​ថ្ងៃ​នេះ​មាន​សារ​ដ៏​គួរ​មោទនៈភាព​មួយ​ជំនួស​សាយ​ពី​នារី​ដ៏​ស្រស់​ស្អាត​ជនជាតិ​ថៃ​ម្នាក់​​ បាន​ផ្ដែផ្ដាំ​ទៅ​កាន់​សាយ ខណៈ​ដែល​សាយ កំពុង​មាន​វត្ដមាន​នៅ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ ក្នុង​ខេត្ត​សៀមរាប។

ស្ត្រី​ជនជាតិ​ថៃ​ឈ្មោះ Pat Krajangjityossakul បាន​ផ្ដាំ​តាម​រយៈ​ហ្វេន​របស់​សាយ​ម្នាក់​ឲ្យ​ជួយ​បង្ហោះ​សារ​របស់​គាត់​មួយ​ដែល​មាន​ខ្លឹមសារ​ថា"អ្នក​នាង​គាំទ្រ​សកម្មភាព​មនុស្ស​ធម៌​របស់​សាយ ហើយ​ប្រាប់​ឲ្យ​សាយ ស៊ូៗ ដើម្បី​ជីវិត​កុមារ​កម្ពុជា។ អ្នកនាង ក៏​បាន​ចូល​រួម​លេង​ហ្គេម​ដោយ​បរិច្ចាគ​ថវិកា​១​ដុល្លារ ដើម្បី​កុមារ​កម្ពុជា​ដែរ"។

បេសកកម្ម​មនុស្ស​ធម៌​របស់​សាយ ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​សប្បុរស​ជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ដោយ​អ្នក​ខ្លះ​បាន​ចូល​រួម​គាំទ្រ​ដោយ​ផ្ទាល់ និង​ខ្លះ​ដោយ​ប្រយោល ប៉ុន្ដែពួកគេ​បាន​បរិច្ចាគ​ថវិកា​ស្ទើរ​គ្រប់​គ្នា​ដើម្បី​ជួយ​សង្គ្រោះ​កុមារ​កម្ពុជា តាម​រយៈ​សាយ។ អ្វី​ដែល​ធ្វើ​ឲ្យ​ជន​បរទេស និង​សប្បុរជន​ក្នុង​ស្រុក​ជា​ច្រើន​កោតសរសើ​ទៀត​នោះ គឺ​ក្រោយ​ពី​លោក​​ រត់​ឆ្លង​កាត់​ខេត្ដ/ក្រុង​ជា​ច្រើន​លើ​ចម្ងាយ​ផ្លូវ​ជិត​២០០០​គីឡូ​ម៉ែត្រ​ហើយ​នោះ។

នៅព្រឹក​ថ្ងៃទី២៣ ខែវិច្ឆិកា នេះ លោក អ៊ួន បឋម ហៅសាយ កំពុងមានវត្ដមាននៅក្នុងមន្ទីរពេទ្យកុមារអង្គរ ដោយមានតំណាងពីខាងមន្ទីរពេទ្យ និងអាជ្ញាធរ រៀបចំកម្មវិធីមួយដើម្បីបង្ហាញមុខលោកដែលជាសប្បុរសជន​ឆ្នើម និងជាមនុស្សទី១ដែលរត់បានឆ្ងាយជាងគេ ដើម្បីរ៉ៃអង្គាសប្រាក់មកជួយមន្ទីរពេទ្យ ក្រោមក្រសែភ្នែករបស់អាណាព្យាបាលកុមាររងគ្រោះរាប់រយនាក់។

ដើម្បី​​បរិច្ចាគ ប្រិយមិត្តអាច​បរិច្ចាគ​បាន​តាម​គណនី​ធនាគារ ​ABA : 000 320 555 (Angkor Hospital for Children Limited) ឬ Wing : 52714 (AHC Patient Contributions)។

សម្រាប់​ព័ត៌មាន​លម្អិត​ក្នុង​ការ​ចូល​រួម​ ក៏ដូចជាតាមដាន​ចំនួនទឹកប្រាក់ដែលបាន​បរិច្ចាគ សូម​ចូល​ទៅ​កាន់​គេហទំព័រ saicambodianartist.com/ ។ ក្រៅពីគេហទំព័រ​នេះ ប្រិយមិត្ត​អាច​តាមដាន​រាល់សកម្មភាពរបស់សាយអំឡុង​ពេលរត់ តាមរយៈ​ទំព័រហ្វេសប៊ុក​របស់ Sai, Channel YouTube របស់សាយ, ទំព័រហ្វេសប៊ុក​របស់ Sabay ក៏ដូចជាគេហទំព័រ Sabay៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទពេញនិយម