ប្រពន្ធគេ! ឃើញស្វាមី Share រូប Ford Raptor រាល់ថ្ងៃ ម៉ូលីកា បញ្ចេញលុយជាង ១០ម៉ឺនដុល្លារ ទិញឲ្យភ្លាម!
- 2020-11-25 02:34:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រពន្ធគេ! ឃើញស្វាមី Share រូប Ford Raptor រាល់ថ្ងៃ ម៉ូលីកា បញ្ចេញលុយជាង ១០ម៉ឺនដុល្លារ ទិញឲ្យភ្លាម!
ចន្លោះមិនឃើញ
ម៉ូលីកា បានធ្វើឲ្យមានការភ្ញាក់ផ្អើលមួយឈុលទៀតថ្មីៗនេះ ដោយនាង បានសម្រេចបញ្ចេញកញ្ចប់លុយយ៉ាងសម្បើម ទិញរថយន្ដទំនើបម៉ាកFord ស៊េរីឆ្នាំ២០២០ ដ៏ថ្មីសន្លាងឲ្យស្វាមី ក្រោយពីឃើញឪពុកកូនស្រីរបស់នាង មួយថ្ងៃៗ Share តែរូបឡាននេះមិនឈប់។
រថយន្តនេះ គឺម៉ាក Ford Raptor ស៊េរីឆ្នាំ ២០២០ ព័ណ៌ស មានតម្លៃដល់ទៅ ១២ ៨០០០ដុល្លាអាមេរិកឯណោះ។ នាងបានបញ្ចេញរឿងនេះ ដោយបានធ្វើឲ្យអ្នកគាំទ្ររបស់នាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បើទោះជាមុននេះកូវីដ១៩ ធ្វើឲ្យអាជីវកម្មមួយចំនួនប្រឈមបញ្ហាក្ដី ប៉ុន្ដែអាជីវកម្មរបស់អតីតតារាចម្រៀងរូបនេះ នៅតែរឹងមាំ។
ម៉ូលីកា បានថ្លែងសារថា "អូនគ្មានអីច្រើនឲ្យប្ដីទេ គ្រាន់តែអូនបានបំពេញ បំណងប្ដី ព្រោះឃើញប្ដី Share រូបឡានហ្នឹងរាល់ថ្ងៃ"។ យ៉ាងណា នៅមានមួយចំណុចទៀតដែល ម៉ូលីកា បញ្ជាក់ថា នាងមិនអាច ធ្វើឲ្យស្វាមីបានទាំងស្រុង នោះគឺពាក់ព័ន្ធនឹងពណ៌រថយន្ត ដែលស្វាមីរបស់នាងស្រឡាញ់ពណ៌ខ្មៅ ប៉ុន្តែនាងរកឲ្យមិនបានទាល់តែសោះ។
"ប្រពន្ធដើររកពេញភ្នំពេញអស់ហើយ គ្មានពណ៌ខ្មៅដែលប្ដីចង់បានទេ សល់តែព័ណសមួយហ្នឹង ទើបខំទិញទាំងយប់មកSurprise ប្ដីទៅ”។ ងាកស្វាមីរបស់ម៉ូលីកា លោក ហុង ម៉ានុណ ហៅឆានុន វិញបានប្រាប់ថា លោកទទួលអារម្មណ៍ភ្ញាក់ខ្លាំង មិនដឹងថាយកអ្វីមកនិយាយឲ្យត្រូវនោះឡើយ។
លោកបានត្រឹមសរសេរសារថា ”អគុណប្រពន្ធសម្លាញ់ដែលតែងតែលើកលែង និងតស៊ូជាមួយគ្នាកន្លងមក និងអគុណសម្រាប់អំណោយដ៏អស្ចារ្យមួយនេះ! អគុណខ្លាំង...គឺថារកពាក្យអ្វីថ្លែងមិនចេញនោះទេ ព្រោះថារំភើបខ្លាំងពេក។បងមានតែពាក្យជូនពរអូនឲ្យសម្រស់កាន់តែស្អាត សុខភាពរឹងមាំ ជាពិសេសជូនបរឲ្យអូនលក់ផលិតផលកាន់តែដាច់ជាងនេះទៀត”។
នេះជារថយន្ដទី៣ហើយសម្រាប់ ម៉ូលីកា ព្រោះមុននេះនាងមានរថយន្ដ២គ្រឿងរួចហើយ សម្រាប់ជិះឆ្លាស់គ្នានោះគឺRange Rover និងJaguar ស្របពេលមុននេះ ក៏មានព័ត៌មានថានាងទើបបានទិញផ្ទះវីឡាយ៉ាងស្រស់ស្អាតតម្លៃជាង៣០ម៉ឺនដុល្លារអាមេរិកដែរ។
ម៉ូលីកា ត្រូវបានគេកត់សម្គាល់ថា ក្រោយផ្អាកអាជីពចម្រៀង នាងបានក្លាយទៅជាអ្នកលក់ផលិតផលតាមOnline ដ៍លេចធ្លោម្នាក់នាពេលបច្ចុប្បន្ន ដែលមានជីវភាពកាន់តែធូរធារហើយមុខជំនួញដែលដំណើរក្រោមក្រុមហ៊ុន Nk Molika Beauty Trending Co.Ltd កាន់តែរីកធំផងដែរ៕