សញ្ញាបង្ហាញថាប្រព័ន្ធការពាររាងកាយអ្នកកំពុងចុះខ្សោយហ៊ានតែបណ្តោយ អាច​ឈឺធ្ងន់ប្រិបពិបាកព្យាបាល

  • 2020-11-26 05:05:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រព័ន្ធភាពសុំាមានតួនាទីការពារខ្លួនយើងកុំឲ្យងាយឆ្លងនូវបាក់តេរីនិងជំងឺផ្សេងៗ ហើយបើប្រព័ន្ធភាពស៊ាំយើងមានបញ្ហានោះរាងកាយយើងនិងប្រឈមមុខនិងការកើតជំងឺផ្សេងៗដោយងាយៗ។ ខាងក្រោមនេះជាសញ្ញាបង្ហាញថា ប្រព័ន្ធភាពស៊ាំរបស់អ្នកកំពុងចុះខ្សោយៈ៖

១.ឧស្សាហ៍ឈឺក្បាល៖ អ្នកតែងតែមានអារម្មណ៍ថាវិលមុខ និងឈឺក្បាលជារឿយៗ។

២.មុខមានមុន៖ ពេលដែលកម្ដៅក្នុងខ្លួនក្ដៅខ្លាំងនោះវាងាយនឹងឡើងមុនតូចធំគ្រប់ប្រភេទ។

៣.ងងុយដេក ឥតល្ហែ៖ ពេលដែលក្នុងខ្លួនអ្នកខ្សោយទោះបីជាអ្នកគេងច្រើនយ៉ាងណា ក៏មានអារម្មណ៏ថាអ្នកចង់គេងបន្តទៀត។ សញ្ញាបង្ហាញថាប្រព័ន្ធការពាររាងកាយអ្នកកំពុងចុះខ្សោយហ៊ានតែបណ្តោយ អាច​ឈឺធ្ងន់ព្រិប​ពិបាកព្យាបាល

៤.តែងអស់កម្លាំង៖ បើអ្នកគេងបានគ្រប់គ្រាន់ ប៉ុន្តែនៅតែអស់កំលាំង ឬ នឿយហត់ជាប្រចាំទៀត វាជាសញ្ញាណដែលបង្ហាញថា ប្រពន្ធ័ភាពស៊ាំរបស់អ្នកទន់ខ្សោយហើយ។

៥.ឈឺនៅសន្លាក់ដៃ ជើង សាច់ដុំ៖ គន្លាក់ដៃ ជើងអ្នកនិងចាប់ផ្ដើមឈឺជារឿយៗ ។

៦.មានបញ្ហាក្រពះ៖ ប្រសិនបើប្រព័ន្ធភាពស៊ាំដំណើរការមិនបានល្អ អ្នកនឹងជួបចុកក្រហល់ក្រហាយក្នុងពោះ ហើយកាន់តែពិបាកជាងនេះទៅទៀតនោះ គឺជាតិពុលនិងផ្ទុកនៅក្នុងក្រពះពោះវៀនកាន់តែច្រើនឡើង ព្រោះរាងកាយមិនអាចសម្លាប់ប៉ារ៉ាស៊ីតបាន៕

៧.​ស្រក ឬឡើងគីឡូខ្លាំង៖ គីឡូឡើងចុះជាញឹកញាប់ និងមិនមានគីឡូថេរ។

៨.ស្ពឹក និងរមួលដៃ និងជើង៖ អ្នកឧស្សាហ៍រមួលក្រពើនៅពេលអ្នកគេងឬកើតឡើងពេលហាត់ប្រាណ ក៏ជាសញ្ញាប្រាប់ថារាងកាយអ្នកមានបញ្ហា។

៩.​ជ្រុះសក់ខ្លាំង៖ ជ្រុះសក់សឹងតែគ្រប់គ្នាទៅហើយជួបប្រទះតែបើជ្រុះខុសពីធម្មតាអ្នកគួរតែទៅពិនិត្យសុខភាព។

១០.ឧស្សាហ៍ឈឺផ្តាសាយ៖ ពេលដែលប្រព័ន្ធភាពសុំារបស់អ្នកចុះខ្សោយ អ្នកនឹងងាយឆ្លងជំងឺផ្សេងៗ។ អ្នកគួរតែព្យាយាមទទួលទានបន្លែផ្លែឈើឲ្យបានគ្រប់គ្រាន់ រួមទាំងកាត់បន្ថយការទទួលទានអាហារដែលមានជាតិខ្លាញ់ផងដែរ។

ខាងក្រោមនេះជាវិធីការពារនិងសង្គ្រោះភាពសុំាឲ្យត្រឡប់មកភាពរឹងមាំវិញ៖

១. ហាត់ប្រាណ៖ ពេលដែលរាងកាយយើងបានបញ្ចេញញើស យើងមិនងាយឈឺឬឆ្លងជម្ងឺផ្សេងៗនោះទេ។

២. ញ៉ាំទឺកឲ្យបានច្រើន៖ រាងកាយយើងត្រូវការទឹកដើម្បីធ្វើបំពេញមុខងារផ្សេងៗបានល្អ។ ញ៉ាំទឹកយ៉ាងហោចណាស់ឲ្យបាន ១.៥លីត្រ ទៅ ២លីត្រក្នងមួយថ្ងៃ។

៣. ញ៉ាំអាហារល្អៗ៖

ញ៉ាំអាហារដែលមានជីវជាតិនោះទើបរាងកាយយើងមិនសូវឈឺ ទោះបីឈឺក៏ឆាប់ជាវិញដែរ។ ជាពិសេសអាហារឬភេសជ្ជៈដែលផ្ទុកវីតាមីនC ព្រោះវាជាវីតាមីនដែលប្រព័ន្ធភាពស៊ាំត្រូវការបំផុត។

៤. គេងឲ្យបានគ្រប់គ្រាន់៖ កាលណាយើងគេងមិនបានគ្រប់គ្រាន់ ខួរក្បាលយើងធ្វើការមិនបានល្អ ហើយរាងកាយក៏មានអារម្មណ៍ថាទ្រុឌទ្រោម។ គួរគេងយ៉ាងហោចណាស់ឲ្យបាន ៦ទៅ៨ម៉ោងក្នុងមួយយប់។

៥. កុំស្ត្រេសច្រើនពេក៖ រឿងណាកាត់បាន កាត់ខ្លះក៏ល្អព្រោះវាមិនសូវជាមានផលប្រយោជន៍អីដល់សុខភាពយើងនោះទេ។ ចូរធ្វើចិត្តឲ្យសប្បាយៗ និងឈប់អោបរឿងដែលធញវើឲ្យយើងពិបាកចិត្ត៕

Manulife Cambodia គាំទ្រការស្រលាញ់សុខភាព

វិជ្ជនី