ព្រឹកនេះ សមាជិកក្រុម K-Pop ម្នាក់តេស្តវិជ្ជមានជំងឺកូវីដ១៩

  • 2020-11-30 03:07:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​ក្រុម​ចម្រៀង​ UP10TION ឈ្មោះ​ថា Bitto បាន​រក​ឃើញ​ថា​មាន​វិជ្ជមាន​ជំងឺ​កូវីដ​១៩ ​នៅ​ព្រឹក​ថ្ងៃ​៣០ ខែ​វិច្ឆិកា​នេះ ក្រោយ​ពី​​រូប​គេ​បាន​មាន​ទំនាក់ទំនង​ជិត​ដិត​ជា​មួយ​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩។

ផលិតកម្ម​ T.O.P Media ដែល​គ្រប់គ្រង​ក្រុម​ចម្រៀង UP10TION បាន​បញ្ជាក់​ថា​​សិល្បករ​​ និង​បុគ្គលិក​ទាំង​អស់​ដែល​បាន​មាន​ទំនាក់ទំនង​ជា​មួយ​ Bitto កំពុង​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ​១៩ ហើយ​ផលិតកម្ម​ទាំង​មូល​នឹង​ត្រូវ​ធ្វើ​ចត្តាឡឺស័ក​ក្រោម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ផង​ដែរ។

ផលិតកម្ម​​ក៏​បាន​​សូមទោស​ដល់​បុគ្គលិក​ទាំង​អស់​ដែល​បាន​មាន​ទំនាក់ទំនង​ជា​មួយ Bitton ដោយ​មិន​ដឹង​ខ្លួន ដោយ​សារ​សាមី​ខ្លួន​ផ្ទាល់​មិន​បាន​ដឹង​ថា​ខ្លួន​បាន​ទាក់ទង​ជិត​ដិត​នឹង​អ្នក​ជំងឺ​កូវីដ​១៩​នោះ​ទេ៕​​​​​​

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម