អាណិត ដា ភ្លេង ចេញបទថ្មីក្ដៅៗ ត្អូញត្អែររឿង Sad មួយទំហឹងទៀតហើយ!
- 2020-11-30 04:08:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាណិត ដា ភ្លេង ចេញបទថ្មីក្ដៅៗ ត្អូញត្អែររឿង Sad មួយទំហឹងទៀតហើយ!
ចន្លោះមិនឃើញ
លោក ដា ភ្លេង ដែលជាអ្នកនិពន្ធផង និងជាតារាចម្រៀងផង បានចេញបទថ្មីមួយនៅព្រឹកនេះ រៀបរាប់ពីរឿងខូចចិត្តមួយទំហឹង ទាំងព្រឹកតែម្ដង។
បទថ្មីរបស់លោក ដា មានចំណងជើងថា "ស្រាជាមិត្ត" ដែលទើបចេញក្ដៅៗនៅថ្ងៃម្សិលមិញ។ នេះជាបទថ្មីមួយរបស់តារាចម្រៀង ដែលប្រិយមិត្តរបស់លោកជាច្រើន បានអះអាងថា ពួកគេរង់ចាំយូរហើយ បន្ទាប់ពីលោកបានទទួលការពេញនិយមតាមរយៈបទចម្រៀងមួយចំនួនក្នុងគ្រាកន្លងមក ដូចជាបទ "អារម្មណ៍សល់" ដែលទើបចេញប៉ុន្មានខែមុនជាដើម។
វិលមកបទថ្មីនេះ លោក ដា ក៏នៅជួបរឿងខកចិត្តនឹងស្នេហា យ៉ាងសោកសង្រេងដដែល។ ដូច្នេះហើយវេលានេះ មានតែស្រាប៉ុណ្ណោះ គឺជាមិត្តដ៏ល្អ គឺជាអ្នកជួយបន្ធូរអារម្មណ៍សោកសៅនានា ក៏ដូចជាកំដរយើងបំភ្លេចនរណាម្នាក់។ តោះ...ទស្សនា និងស្ដាប់ទាំងអស់៖