Real Madrid នៅ​សល់​ច្រក​ធំ​តែ​មួយ​គត់​​ដើម្បី​​ធានា១០០%ឡើង​វគ្គ​១៦​ក្រុម​

  • 2020-12-02 02:56:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ Toni Kross នៅ​តែ​ជឿជាក់ Real Madrid នៅ​មាន​ឱកាស​ឡើង​វគ្គ​១៦​ក្រុម​ចុងក្រោយ​​ពាន​រង្វាន់ Champions League បន្ទាប់​ពី​ចាញ់ Shakhtar Donetsk កាល​​ពី​យប់​មិញ។

សម្រាប់​ការ​ប្រកួត​​​​ទី​៦ Real Madrid ត្រូវ​ធ្វើ​​ជា​ម្ចាស់​​ផ្ទះ​​ទទួល​ក្រុម​កំពូល​តារាង​ពូល D Borussia Monchenglabach។ ដោយ​សារ​តែ​ការ​ប្រកួត​យប់​មិញ Glabach ចាញ់ Inter Milan ដូច្នេះ​ក្រុម​លោក Zinedine Zidane ត្រូវ​ការ​ឈ្នះ​ដាច់​ខាត​ដើម្បី​បាន​ឡើង​វគ្គ​១៦​ក្រុម​ចុងក្រោយ។

“ពួក​យើង​ត្រូវ​តែ​មើល​ស្ថានភាព​ក្នុង​ពូល​​ពេល​នេះ។ អ្វី​ដែល​ពួក​យើង​ត្រូវ​ធ្វើ​គឺ​ឈ្នះ​នៅ​ប្រកួត​ចុងក្រោយ។ ប្រសិន​បើ​ពួក​យើង​តែងតែ​ឈ្នះ ពួក​យើង​មាន​ទំនុក​ចិត្ត​កាន់​តែ​ច្រើន ហើយ​ពេល​ដែល​ពួក​យើង​ចាញ់​គឺ​គ្មាន​ទំនុក​ចិត្ត នេះ​ជា​រឿង​ធម្មតា​ទេ”៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម