New HONDA ADV150 ស៊េរីថ្មីសម្រាប់អ្នកចូលចិត្តបែប Adventure មានលក់នៅកម្ពុជាតាមរយ:ក្រុមហ៊ុន N.C.X Honda

  • 2020-12-02 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន អិន ស៊ី អិច ​ជាក្រុមហ៊ុនតែមួយ​គត់ដែលទទួលបានសិទ្ធិក្នុងការផលិត និងតំឡើង ម៉ូតូ​ម៉ាកហុងដា ​និងជាក្រុមហ៊ុនលក់ម៉ូតូឈានមុខគេ​ប្រចាំនៅប្រទេសកម្ពុជា​ ​បាន​​ដាក់លក់ជាផ្លូវការម៉ូតូអូតូបែប ADVENTURE ស៊េរីថ្មីគឺ NEW HONDA ADV150 រចនាថ្មីក្រោមគំនិតបែប #CROSSBOUNDLESSLY នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ នេះតទៅ។​

ដើម្បីបំពេញនូវតម្រូវការសម្រាប់ URBAN EXPLORER ជាមួយសមត្ថភាពបើកបរដ៏អស្ចារ្យ មិនថាការធ្វើដំណើរក្នុងក្រុង ឬទីឆ្ងាយៗនៃដំណើរកម្សាន្តដ៏ស្រស់ស្រាយ និងបើកបរគ្មានដែនកំណត់ជាមួយនឹងម៉ាស៊ីន 150cc បំពា​ក់ជាមួយនឹងប្រព័ន្ធប៊ិច (PGM-FI) ចំហេះសព្វ និង HONDA SMART TECHNOLOGY ​ ជាបច្ចេកវិទ្យាឈានមុខ ​ព្រមជាមួយនឹងធុងទឹកស្អំម៉ាស៊ីន ។ ចង់ដឹងថា NEW HONDA ADV150 មានអ្វីប្លែក តោះមកមើលទាំងអស់គ្នា៖

  • ថ្មី!​​ ជាមួយនឹង LOGO ​ADV150 ចំហៀងសងខាងពណ៌មាស។
  • ថ្មី!​​ ជាមួយនឹងការរចនាកាំបន្ទះពណ៌មាស បំពាក់ជាមួយប្រពន្ធ័ហ្រ្វាំងមុខ ABS ព្រមទាំងបន្ទះហ្រ្វាំងបែប WAVY DISC បញ្ឈប់ម៉ូតូបានដោយសុវត្ថិភាពគ្រប់ស្ថានការណ៏។
  • បច្ចេកវិទ្យាដ៏ឆ្លាតវៃបញ្ជាដោយតេឡេ បង្ហាញនូវទីតាំងរបស់ម៉ូតូ​ ផ្តល់នូវសុវត្ថិភាពខ្ពស់។
  • កន្លែងសាកថ្មជាមួយប្រអប់ធំទូលាយសម្រួលដល់ការដាក់ទូរស័ព្ទគ្រប់ប្រភេទ ដែលធ្វើឲ្យជីវិតលោក​អ្នករស់រវើក។
  • កុងទ័របែប FULL DIGITAL បង្ហាញរាល់ ព័ត៌មានបានយ៉ាងត្រឹមត្រូវជាក់លាក់គ្រប់ដំណើរការ។
  • ជាមួយនឹងបូមខ្យល់ខាងក្រោយ កាន់តែមានភាពងាយស្រួល និងសម្រួលដល់ការធ្វើដំណើរ គ្រប់ស្ថានភាពផ្លូវក្នុងទីក្រុង ឬទីឆ្ងាយ។
  • ចង្កៀងមុខ​ បំពាក់ដោយ LED ទំនើបចុងក្រោយ បញ្ចេញពន្លឺដ៏មុតស្រួច និងភ្លើងកន្ទុយក្រោយបំពាក់ប្រព័ន្ឋ ESS ផ្តល់សញ្ញាដោយភ្លើងញាក់ដោយស្វ័យប្រវត្តិ ពេលជាន់ហ្រ្វាំងបន្ទាន់។
  • កញ្ចក់បាំងខ្យល់ខាងមុខសម្រួលបានពីរកម្រិត ជួយកាត់បន្ថយកម្លាំងខ្យល់បោកបក់ ជួយឲ្យធ្វើដំណើរបានឆ្ងាយ ងាយស្រួលមិនហត់នឿយ។

NEW ADV150 មាន៤ពណ៌សម្រាប់ជ្រើសរើស គឺ ពណ៌ស ពណ៌ខ្មៅ ពណ៌ក្រហម និងពណ៌ប្រផេះ ស័ក្កសមឥតខ្ចោះ។

គួរបញ្ជាក់ដែរថា អតិថិជនទាំងអស់ អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេស ចាប់ពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០២០ នេះតទៅ៕

សម្រាប់ព័ត៌មានបន្ថែម៖

អត្ថបទពេញនិយម