ទង្វើរបស់ Hwasa មួយនេះ ធ្វើឲ្យមេក្រុមចិត្តធ្ងន់ Solar ទ្រាំលែងបាន ដល់ថ្នាក់ស្ដីឲ្យ

  • 2020-12-04 01:46:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ស្រី​ដែល​តែង​បង្ហាញ​ស្នាមញញឹម​ស្ទើរគ្រប់ពេល​ និងជា​មេក្រុម​ដ៏​ហ្មត់ចត់​ Solar និង​សមាជិក ៣​នាក់​បាន​ចូល​រួម​ក្នុង​កម្មវិធី​ "Boss in the Mirror" និង​បង្ហាញ​ពេល​វេលារួមគ្នា​ជា​ច្រើន​ក្នុង​កម្មវិធី។

ក្នុង​នាម​ជា​មេក្រុម​ នាង​បាន​បង្ហាញ​មុខ​មុន​គេ​នៅ​កន្លែង​ហាត់រាំ។ អ្នក​បន្ទាប់គឺ Moonbyul និង​ Wheein ដែល​មក​ដល់នៅ ៥​នាទី​មុនការហាត់សម​ចាប់​ផ្ដើម។ ដោយសារ​បាត់​ម្នាក់​ Solar ក៏​បាន​សួរថា​ ឯណា​ Hwasa? ហើយ​ចាប់​ផ្ដើម​អស់ភាពអត់ធ្មត់បន្តិចម្ដងៗ រហូត​ត្រូវ​ហាត់​មុន​ Hwasa មកដល់។ ពេល​កូនពៅ​មក​ដល់ Solar ក៏​បាន​ថាឲ្យ​ថា "ឈប់​មក​យឺតទៀតទៅ"។

បន្ទាប់​មក​ទាក់ទង​នឹង​ការ​មក​យឺត​របស់​ Hwasa នាង​ក៏​បាន​បន្ទោស​ថា​មក​ពី​មាន​បញ្ហាពេល​ពាក់​ម៉ៃក្រូ។ ស្រាប់តែ​ Solar ថា៖ «គ្រាន់តែ​ពាក់ម៉ៃក្រូ ២០នាទី?» ដោយសារ​បញ្ហា​នេះ​ដែរពួកគេ​ប៉ះទង្គិចគ្នា​ខ្លាំងណាស់។

សម្រាប់​ Solar ក៏​បាន​បន្ថែម​ពេល​មើល​វីដេអូរួមគ្នា ដោយបាន​និយាយថា​ខ្លួន​មិន​គួរ​ស្ដី​ឲ្យ​ Hwasa ពេល​ត្រូវ​ចាប់​ផ្ដើម​ហាត់ទេ។ នេះ​ក៏ដោយសារ​នាង​នៅក្មេង​មិនដឹង​ថា​គួរ​ស្ដី​ឲ្យ​បែប​ណា ទើបពេល​ស្រែក​ទៅ​ភ្លាម Hwasa ក៏​បាន​ស្រែកមក​វិញ ដោយសារ​នៅក្មេងដូចគ្នា ហើយ​ក្រោយពីនោះពួកគេ​ក៏បាន​យំ​ដូចគ្នា។

ប៉ុន្តែ​ពេលនោះ​ Solar ត្រូវ​បាន​គេទទួលស្គាល់​ថា​ជា​មេក្រុម​ដែល​មាន​ទំនួល​ខុសត្រូវ និង​ជា​មេក្រុមអស្ចារ្យ។ អ្វី​ដែល​នាង​ធ្វើ​ គឺគ្រាន់តែ​ចង់​ឲ្យក្រុម​ទាំងមូល​បាន​ល្អប៉ុណ្ណោះ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី