Tomy និង​​សួស វីហ្សា ស្ដាយ​មិន​បាន​នាំ​កូន​ស្រី​ទៅ​រំលឹក​អនុស្សាវរីយ៍​នៅ​អឺរ៉ុប

  • 2020-12-04 03:10:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្វាមី​របស់​តារា​ចម្រៀង​ស្រី​របស់​ផលិតកម្ម​រស្មីហង្ស មាស សួស វីហ្សា គឺ​លោក ថមមី និយាយ​ថា បើ​ពុំ​មាន​ការ​ឆ្លង​រាតត្បាត​ជា​សកល នៃ​មេរោគ​កូរ៉ូណា​ទេ ម្ល៉េះសម​រូប​លោក ភរិយា និង​កូន​ស្រី​តូច បាន​ចេញ​ទៅ​កម្សាន្ត​នៅ​ប្រទេស​ប៉ែក​អឺរ៉ុប​ជា​ច្រើន ជាពិសេស​នៅប្រទេស​ស្វីស​ដែល​លោក​នឹក​ជាង​គេ។

អនុស្សាវរីយ៍​ដែល​បាន​ចងក្រង​នៅ​ក្រៅ​ប្រទេស​រវាង​លោក ថមមី និង​អ្នកនាង សួស វីហ្សា កាល​ពី​មិន​ទាន់​មាន​កូន​នោះ នៅ​តែ​ដក់​ក្នុង​អារម្មណ៍របស់​អ្នក​ទាំង​ពីរ ដោយ​ខែ​នេះ​កាល​ពី​ឆ្នាំ​កន្លង​ទៅ​ពួកគេបាន​ថតរូប​អនុស្សាវរីយ៍​ជា​ច្រើន​រួម​គ្នា​នៅ​ប្រទេស​ប៉ែក​អឺរ៉ុប​មាន​ដូច​ជា៖ បារាំង ស្វីស ប៊ែលហ្ស៊ិក អាល្លឺម៉ង់ អ៊ីតាលី និង​ហូឡង់​ជាដើម។

ថមមី៖"បើ​គ្មាន​កូវីដ​ទេ ប្រហែល​ខែ​នេះ​បី​នាក់​កូន​នាំ​គ្នា​ជិះ​ស្គី​លេង​លើ​ភ្នំ​ទឹកកក Mont-Blang ប្រទេស​ស្វីស​ទៀត​ហើយ ព្រោះ​ប៉ា​ពូកែ និង​ចូលចិត្ដ​ជិះ​ស្គី​ណាស់"។

រូប​ថត​អនុស្សាវរីយ៍​ជា​ច្រើន ត្រូវ​បាន​បង្ហោះ​ជា​ថ្មី​នៅ​ដើម​ខែ​ធ្នូ ឆ្នាំ២០២០​​ ​នេះ។ ប៉ុន្ដែ​នៅ​ក្នុង​រូប​ទាំង​នោះ​មិន​ទាន់​មាន​វត្ដមាន​កូន​ស្រី​ដ៏​គួរឲ្យ​ស្រឡាញ់​របស់​តារា​ទាំង​ពីរ​ដួង​នេះ​នៅ​ឡើយ​ទេ។ ហេតុផល​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​គូរ​ស្វាមី-ភរិយា នេះ មានអារម្មណ៍សោកស្ដាយ និងចង់ទៅ​លេង​ប្រទេស​ទាំង​នោះ​ម្ដង​ទៀង​ជាមួយ​វត្តមាន​កូន​ស្រី​៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទថ្មី