ប្រាថ្នារបស់ Jin សម្រាប់ BTS នាថ្ងៃអនាគត អាចឲ្យអ្នក​ក្ដុកក្ដួលបាន

  • 2020-12-04 08:20:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kim Seokjin គឺជា​សមាជិក​បងគេ​ក្នុង​ក្រុម BTS និង​ក៏ជា​សមាជិក​ពូកែ​លេងសើច និង​បង្កភាពរីករាយ​ម្នាក់​ដែរក្នុង​ក្រុម។

រម្លឹក​កាល​ពី​ភាគ​ចុង​ក្រោយ​របស់​វីដេអូឯកសារ «Break The Silence» របស់ BTS RM ​បាន​និយាយ​ថា វា​ពិបាក​បញ្ជាក់​ច្បាស់ពីទំនាក់ទំនងរបស់សមាជិក​ណាស់ ពេល​ខ្លះ​មិនយល់ពីគ្នា ពេល​ខ្លះឈ្លោះគ្នា ប៉ុន្តែ​ទាំង​នេះ​សុទ្ធ​តែ​ជា​ការ​បង្ហាញ​ពីការបារម្ភ និងក្ដី​ស្រឡាញ់​ចំពោះគ្នា។

ដូច​មនុស្សទូទៅដែរ ​ BTS ប្រាកដជាមាន​ពេល​វេលា​ពិបាក​ចិត្ត និង​សប្បាយ​ ប៉ុន្តែ​រឿង​មួយដែល​ធ្វើ​ឲ្យ​សមាជិក​ទាំង​ អស់​មាន​ក្ដីសុខជាងគេ​គឺ​ពេល​បាន​នៅជុំគ្នា។

Jin បាន​លើក​ឡើងបន្តពី RM​ ដោយបង្ហាញ​ការ​យល់ឃើញ​ថា​ បច្ចុប្បន្ន​គឺ​បែប​នេះ​ មានន័យថា​សមាជិក​នៅ​ជុំគ្នា ប៉ុន្តែ​បើថ្ងៃ​មុខ​គ្រប់គ្នា​ដើរផ្លូវរៀងខ្លួន លោក​សង្ឃឹម​ថា​ពួកគេ​នឹង​បន្តជួប​គ្នាទៀត ក៏ដូចជា​ចំណាយ​ពេល​ជាមួយ​គ្នាឲ្យ​បាន​ញឹកញាប់ ព្រោះ​ពេល​នៅជុំគ្នា ពួកគេសប្បាយ​ចិត្តណាស់។

សម្រាប់​ Jin ទោះបី​លោកចូល​ចិត្ត​សើចសប្បាយ​ និងពីក្រៅ​មើលទៅ​មិនសូវ Serious ខ្លាំង ប៉ុន្តែ​តាមពិតទៅ​ លោកចង់​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​សមាជិក​ទាំងអស់​អាច​ពឹង​ផ្អែកពេល​ពិបាក​ចិត្ត និង​ទុកចិត្តបាន៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម