បន្ទាន់ខ្លាំង! មុននេះក្រសួងប្រកាសឈ្មោះអ្នកឆ្លងថ្មី ១០ នាក់ មានបុគ្គលិក Pedro និងមកពីក្រៅប្រទេស

  • 2020-12-05 00:41:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី ៥ ខែធ្នូ ២០២០ នេះក្រសួងសុខាភិបាលបានប្រកាសជាផ្លូវការអ្នកឆ្លងកូវីដ ១៩ ថ្មីៗ ចំនួន ១០ នាក់បន្ថែមទៀត ព្រមទាំងបញ្ជាក់ឈ្មោះច្បាស់ៗ ។ ក្នុងនោះមានបុគ្គលិកហាង Pedro ចំនួន ៦ នាក់ ដែលបានប្រកាសម្ដងរួចហើយកាលពីល្ងាចថ្ងៃទី ៤ ធ្នូ ២០២០ និង ចំនួន ៤ នាក់ទៀតជាករណីនាំចូលពីក្រៅប្រទេស ។ នៅថ្ងៃនេះដែរក្រសួងក៏បានបញ្ជាក់ពីករណីជាសះស្បើយចំនួន ១ នាក់ផងដែរ ។

ដោយឡែកសរុបចំនួនអ្នកឆ្លងក្នុងសហគមន៍នៅក្នុងប្រទេសកម្ពុជា នៃព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» គិតត្រឹមថ្ងៃទី ៥ ធ្នូ ២០២០ នេះកើនចំនួន ២៩ នាក់ហើយ ។

ខាងក្រោមនេះជាបញ្ជីឈ្មោះអ្នកឆ្លងថ្មីចំនួន ១០ នាក់ មានទាំងករណីឆ្លងក្នុងសហគមន៍ និងករណីនាំចូលមកពីក្រៅប្រទេស ។ ដើម្បីលម្អិតនោះសូមមើលសេចក្ដីប្រកាសព័ត៌មានជាផ្លូវការរបស់ក្រសួងសុខាិបាល ដូចខាងក្រោមនេះ ៖

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី