ត្រឹមប៉ុន្មានថ្ងៃអ្នកពាក់ព័ន្ធកើនដល់ជាង ១ ម៉ឺននាក់ ឯអ្នកឆ្លងឡើង ២៩ នាក់ហើយ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា

  • 2020-12-05 01:25:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតត្រឹមថ្ងៃទី ៥ ធ្នូ ២០២០ នេះក្រសួងបានរកឃើញអ្នកឆ្លងកូវីដ ១៩ នៅក្នុងសហគមន៍ឡើងដល់ចំនួន ២៩ នាក់ហើយ បច្ចុប្បន្ននេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ- សូវៀត ។ ក្នុងនោះដែរតាមសេចក្ដីប្រកាសព័ត៌មានចុងក្រោយរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី ៥ ធ្នូ ២០២០ នេះអ្នកពាក់ព័ន្ធដែលបានធ្វើតេស្តរកកូវីដ ១៩ មានចំនួនរហូតទៅដល់ ១០,១៤៧ នាក់ហើយ ។

តាមសេចក្ដីប្រកាសព័ត៌មានដដែលនេះ អ្នកពាក់ព័ន្ធទាំងអស់នៅត្រូវធ្វើតេស្តជាលើកទី ២ នៅថ្ងៃទី ៨ ធ្នូ ២០២០ ខាងមុខនេះដែលក្រសួងសុខាភិបាលនឹងរៀបចំទីតាំងធ្វើតេស្តនៅក្រសួងមហាផ្ទៃ ពហុកីឡដ្ឋានជាតិអូឡាំពិក និងនៅតាមមន្ទីរសុខាភិបាលខេត្ត (ដែលទទួលខុសត្រូវក្នុងការរៀបចំទីកន្លែងនៅពេលនោះ សម្រាប់អ្នកពាក់ព័ន្ធនៅតាមខេត្ត) ៕

សូមមើលសេចក្ដីប្រកាសជាផ្លូវការរបស់ក្រសួងសុខាភិបាលដូចខាងក្រោមនេះ៖

អត្ថបទ៖ វឌ្ឍនៈ