Subaru Crosstrek Hybrid ២០២១ ជិះ១០០គ.ម ស៊ីសាំង៦លីត្រ តម្លៃខ្ទង់៣ម៉ឺនដុល្លារ

  • 2020-12-08 01:53:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Subaru Crosstrek Hybrid ស៊េរីឆ្នាំ២០២១ បានចេញតម្លៃលក់ជាផ្លូវការ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក គឺចាប់ពី ៣៥ ៣៤៥ដុល្លារ លើសស៊េរីឆ្នាំ២០២០ ចំនួន ២០០ដុល្លារប៉ុណ្ណោះ។

រថយន្ត Crosstrek Hybrid នេះ ទទួលបានការអាប់ដេតមួយចំនួនតូចសម្រាប់ផ្នែកខាងក្រៅ ដោយក្នុងនោះរួមទាំង កាងមុខថ្មី, ស៊ុមអំពូលកាត់អ័ព្ទ និង ប៉ាណាមុខ ជាដើម។

SUV នេះដំណើរការដោយម៉ាស៊ីន Hybrid ចំណុះ ២,០លីត្រ ប្រភេទ Boxer Engine ជាមួយបច្ចេកវិទ្យា Subaru’s StarDrive Technology ដែលប្រើម៉ូទ័រអគ្គិសនីចំនួន២ មួយសម្រាប់បញ្ឆេះម៉ាស៊ីនរថយន្ត ខណៈមួយទៀតសម្រាប់ផ្តល់កម្លាំងដល់មុខងារ Hybrid។ ម៉ូទ័រទី២ នឹងសាកអាគុយរថយន្តនៅពេលជាន់ហ្វ្រាំង។ រថយន្តនេះមានកម្រិតស៊ីសាំងជាមធ្យម ៦,៧លីត្រ/១០០គីឡូម៉ែត្រ។

Crosstrek Hybrid បានបំពាក់បច្ចេកវិទ្យា Subaru’s EyeSight Driver Assist Technology មកស្តង់ដារ ដោយក្នុងនោះរួមមានមុខងារ Automatic Pre-Collision Braking and Throttle Management, Lane Keep Assist, Lane Departure and Sway Warning, Lead Vehicle Start Alert, Reverse Automatic Braking, High Beam Assist, Blind Spot Detection with Lane Change Assist, Cross Traffic Alert និង Pedestrian Alert System ផងដែរ៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង