ភ្នាក់ងារ​ឲ្យ​តម្រុយ​ថា Pogba ទំនង​នៅ Man Utd មិន​យូរ​ទេ

  • 2020-12-15 11:59:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Mino Raiola ភ្នាក់ងារ​កីឡាករ​របស់​ខ្សែ​បម្រើ​ក្លឹប​ Manchester United កីឡាករ​ Paul Pogba បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ កីឡាករ​រូប​នេះ​ទំនង​ជា​មិន​ទំនង​ជា​ចាក​ចេញ​នៅ​ រដូវកាល​ទិញ​ដូរ​កីឡាករ​​ នា​ខែ​មករា​ ឆ្នាំ​២០២១​ខាង​មុខ​នេះ​ទេ​។

លោក​បាន​និយាយ​ថា​៖" បើ​និយាយ​រឿង​ការ​ចាកចេញ​របស់​ Pogba ពី​ក្លឹប​នេះ​នៅ​ពេល​ខាង​មុខ​នេះ​ គឺ​ថា​ពិត​ជា​ពិបាក​ថា​ណាស់​ "។

លោក​បាន​បន្ត​ថា​៖" កីឡាករ​លំដាប់​ដូច​គេ​ មិន​ទំនង​ជា​ចាកចេញ​នៅ​ពេល​ទិញ​ដូរ​កីឡាករ​នៅ​ខែ​មករាទេ​ តែ​បើ​នៅ​រដូវកាល​ទិញ​ដូរ​កីឡាករ​នៅ​រដូវ​ក្ដៅ​វិញ​ ប្រហែល​ជា​ផ្សេង​ខុស​ពី​ហ្នឹង​ ចាំ​មើល​ទាំង​អស់​គ្នា​សិន​ទៅ​ មិន​ដឹង​ម៉េច​ដែរ​ហ្នឹង​ "។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Pogba ត្រូវ​បាន​កីឡាករ​ចាស់​ក្មេង​ និង​គ្រូ​បង្គោល​ក្លឹប​មួយ​ចំនួន​ថា​ គេ​អាច​នឹង​ចាកចេញ​ពី​ក្លឹប​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី