ដល់វគ្គ Telegram សុំរកលុយពីអ្នកប្រើខ្លះហើយ!

  • 2020-12-24 01:46:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សេវាកម្ម​ផ្ញើ​សារ​ Telegram បាន​ប្រកាស​អំពី​សមិទ្ធផល​ថ្មី​មួយ​ទៀត​ ដោយ​​អ្នក​ប្រើ​ប្រាស់​សកម្ម​របស់​​សេវាកម្ម​នេះ​​បាន​ឈាន​ដល់​ខ្ទង់ ៥០០​លាន​នាក់។

ដើម្បី​​អាច​ទប់​ទល់​នឹង​ចំនួន​អ្នក​ប្រើ​ប្រាស់​ដ៏​ច្រើន​សន្ធឹក​នេះ​ដែរ ក្រុមហ៊ុន Telegram ក៏​បាន​ប្រកាស​អំពី​ផែនការ​​រក​ប្រាក់​ចំណូល​តាម​រយៈ​វិធីសាស្ត្រ​ចំនួន​ពីរ​ ដែល​នឹង​ចាប់​ផ្ដើម​ពី​ឆ្នាំ​ក្រោយ។ ទី​មួយ​នោះ​ការ​​បញ្ចេញ​លក់​មុខងារ Premium ​សម្រាប់​អ្នក​ប្រើ​ប្រាស់​ដែល​ជា​​ម្ចាស់​​អាជីវកម្ម ឬ​បុគ្គល​មាន​ឥទ្ធិពល។ គួរ​បញ្ជាក់​ថា​មុខងារ Premium នឹង​ជា​មុខងារ​បង្កើត​ថ្មីៗ​​​ ខណៈ​មុខងារ​ដែល​មាន​បច្ចុប្បន្ន​នឹង​បន្ត​ដាក់​ឲ្យ​ប្រើ​ដោយ​ឥត​គិត​លុយ​ដដែល។

វិធីសាស្ត្រ​មួយ​ទៀត​គឺ​ការ​​ដាក់​ផ្ទាំង​ពាណិជ្ជកម្ម​នៅ​ក្នុង​ Channel សាធារណៈ (Public)។ Channel សាធារណៈ គឺ​ជា​ក្រុម​បើក​ចំហ​​ធំៗ​ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​ទូទៅ​ចូល​រួម​ក្នុង​ក្រុម​បាន​ដោយ​សេរី។ ចំណែក​ការ​សន្ទនា​គ្នា​មួយ​នឹង​មួយ និង​ក្រុម​ឯកជន​ ​នឹង​មិន​មាន​ដាក់​ផ្ទាំង​ពាណិជ្ជកម្ម​នោះ​ឡើយ៕​​​​​​​​​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង