ជិត ២០ ជំនាញល្អៗ ទៅរៀននៅសាលាទាំង ៣ នេះមិនអស់មួយសេន មានប្រាក់ឧបត្ថម្ភទៀត

  • 2020-12-27 11:16:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់យុវជន សិស្សានុសិស្ស កម្មករ កម្មការិនី ដែលចង់មានមុខជំនាញច្បាស់លាស់មួយ អាចរកប្រាក់ចំណូលចិញ្ចឹមជីវិតទៅថ្ងៃក្រោយ អាចដាក់ពាក្យចូលរៀននៅតាមបណ្ដាគ្រឹះស្ថានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវនានា ដែលបានសហការជាមួយនឹងក្រសួងការងារ ឬ បណ្ដាក្រសួងផ្សេងទៀតមិនអស់កម្រៃឡើយ ។ លើសពីនេះសាលាខ្លះថែម ទាំងមានប្រាក់ឧបត្ថម្ភកំឡុងពេលសិក្សាទៀត ។ ខាងក្រោមនេះជាគ្រឹះស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវមួយចំនួន ផ្ដល់ការសិក្សាមិនគិតថ្លៃ ៖

១. សាលាទេសចរណ៍ និងបដិសណ្ឋារកិច្ចវីត (WHYHS)

សាលាទេសចរណ៍ និងបដិសណ្ឋារកិច្ចវីត (WHYHS) បានសហការជាមួយក្រសួងទេសចរណ៍ ដោយធ្វើការជ្រើសរើសយុវជន និងសិស្សានុសិស្សដែលពុំមានលទ្ធភាពសិក្សា និងមានចំណាប់អារម្មណ៍បន្តការសិក្សាលើជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច ដើម្បីចូលរៀនឥតបង់ថ្លៃ អាហារូបករណ៍ ១០០% ចំនួន ១៧៥ កន្លែង លើជំនាញសេវាកម្មសណ្ឋាគារ និងជំនាញភាសាចិនដូចខាងក្រោម៖

១.ជំនាញការិយាល័យជួរមុខ ចំនួន ៥០ កន្លែង

២.ជំនាញគេហកិច្ច ចំនួន ២៥ កន្លែង

៣.ជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ចំនួន ៥០ កន្លែង

៤.ភាសាចិន ចំនួន ៥០ កន្លែង

២.វិទ្យាស្ថានNIEI

ចំពោះវិទ្យាស្ថានមួយនេះវិញ បានសហការជាមួយនឹងក្រសួងការងារ ផ្ដល់ការបណ្ដុះបណ្ដាលដល់ បងប្អូនកម្មករនិយោជិតដែលបានព្យួរការងារ និងបាត់បង់ការងារដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ចូលរៀនលើមុខជំនាញចំនួន ៩ មុខជំនាញដូចខាងក្រោម÷

១.ធ្វើម្ហូបខ្មែរ

២.ធ្វើម្ហូបថៃ

៣.ឆុងកាហ្វេ និងភេសជ្ជៈ

៤.ដុតនំប័ុង

៥.ក្រឡុកស្រា

៦.កែសម្ផស្ស សំអាង និងសាឡន

៧.អ្នកគ្រប់គ្រងគេហកិច្ច

៨.ការកែច្នៃបន្លែ និងផ្លែឈើ

៩.ធុរកិច្ចទេសចរណ៍ និងសហគ្រិនភាព

៣.វិទ្យាស្ថានខុងជឺ

ក្រសួងទេសចរណ៍ សហការជាមួយ វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិតសភាកម្ពុជា បានបើកវគ្គបណ្តុះបណ្តាល ជំនាញភាសាចិន ដល់បុគ្គលិកបម្រើការងារ ក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច ក៏ដូចជា យុវជន សិស្សានុសិស្ស និងសាធារណជនទាំងអស់ ដោយឥតគិតថ្លៃ។

ប្រសិនបងប្អូនចាប់អារម្មណ៍ អាចចុះឈ្មោះចូលរៀនបានតាមរយៈ គេហទំព័រ https://www.tptd.org ឬតាមរយៈស្កេន QR Code ខាងក្រោមនេះ ចាប់ពីថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២១ នេះតទៅ ៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម
អត្ថបទថ្មី