Messi មិន​ចង់​ធ្វើ​គ្រូ​បង្វឹក​ទេ តែ​ប៉ង​ចង់​បាន​តំណែង​មួយ​នេះ

  • 2020-12-28 12:39:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​កីឡាករ Lionel Messi បាន​និយាយ​ក្នុង​កិច្ចសម្ភាស​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្លួន​មិន​ចង់​ធ្វើ​ជា​គ្រូ​បង្វឹក​ទេ តែ​ចង់​បាន​តំណែង​នាយក​ផ្នែក​កីឡា​វិញ។

កីឡាករ​រូប​នេះ​បាន​លើកឡើង​ថា៖ “ ខ្ញុំ​មិន​មើល​ឃើញ​ខ្លួន​ខ្ញុំ​ជា​គ្រូ​បង្វឹក​នោះ​ទេ តែ​បើ​ជា​នាយក​ផ្នែក​កីឡា​ប្រចាំ​ក្លឹប​ណា​មួយ​ ប្រហែល​ជា​អាច ព្រោះ​ខ្ញុំ​ចង់​នាំ​ចូល​កីឡាករ​ដែល​ខ្ញុំ​ចង់​បាន ឬ ក្លឹប​របស់​ខ្ញុំ​ត្រូវ​ការ “ ។

បុរស​វ័យ ៣៣ឆ្នាំ​រូប​នេះ​ បាន​ព្រលយ​ថា៖ “ ខ្ញុំ​ចង់​ប្រាប់​អ្នក​គាំទ្រ​ក្លឹប Barcelona ថា ខ្ញុំ​មិន​ប្រាកដ​ថា​ខ្ញុំ​នឹង​នៅ​ហ្នឹង​រហូត​ទេ តែ​ខ្ញុំ​ចង់​ចេញ​ក្នុង​ផ្លូវ​ល្អ​បំផុត។ ខ្ញុំ​នឹង​ត្រលប់​មក​វិញ​ថ្ងៃ​ណា​មួយ ដើម្បី​ធ្វើការងារ​ឲ្យ​ក្លឹប។ ខ្ញុំ​មិន​ទាន់​គិត​ច្រើន​ទេ តែ​វា​នឹង​ជា​រឿង​ដែល​ទាក់ទង​នឹង​បាល់ទាត់ “ ។

Messi កម្រ​និយាយ​រឿង​អនាគត​ ក្រោយ​ពី​គេ​ចូល​និវត្តន៍​ណាស់ ដោយ​គេ​ច្រើន​តែ​និយាយ​ថា គេ​នឹង​នៅ​ជាមួយ Barcelona តែ​លើក​នេះ​អាច​ជា​ការ​ទម្លាយ​មួយ​ដ៏​កម្រ​មួយ​របស់​កីឡាករ​រូប​នេះ៕

ប្រភព៖ AS English   ប្រែ​សម្រួល៖ ហ៊ីម រស្មី