ក្រោយ​ស្មើ Eibar ​លោក Koeman ​ថា Barca ​ពិបាក​ឈ្នះ La Liga ​

  • 2020-12-30 01:46:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​អ្នក​មាន​បុណ្យ FC Barcelona ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Eibar ​ក្នុង​លទ្ធផល ១-១ ​ប៉ុណ្ណោះ​សម្រាប់​ការ​ប្រកួត La Liga ​នៅ​យប់មិញ​នេះ​។

​ក្រុម FC Barcelona ​បើ​ទោះ​ជា​លេង​នៅ​ក្នុង​ដី​ខ្លួន​ឯង​ក៏​ពួកគេ​ហាក់​ដូច​ជា​មិន​អាច​បង្ហាញ​ទម្រង់​លេង​ល្អ​នោះ​ទេ ខណៈ​ដែល​អវត្ដមាន​ប្រធាន​ក្រុម Lionel Messi ​ទៀត​វា​កាន់​តែ​ធ្វើ​ឱ្យ​ពួកគេ​ពិបាក​រក​គ្រាប់​បាល់។ ​ជាក់​ស្ដែង​នៅ​យប់មិញ​នេះ Eibar ​រក​បាន​១​គ្រាប់​មុន​ថែម​ទៀត ដោយ Kike ​នៅ​នាទី​៥៧ ​មុន​ពេល Dembele ​រក​គ្រាប់​បាល់​តាម​ស្មើ​បាន​វិញ​នៅ​នាទី​៦៧។ ​លទ្ធផល​នេះ​មិន​មាន​អ្វី​ប្រែប្រួល​ទេ ដោយ​បាន​ត្រឹម​ស្មើ​គ្នា ១-១។ ​

​ជាមួយ​ការ​បាន​១​ពិន្ទុ​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​លោក Ronald Koeman ​បាន​និយាយ​ថា​ក្រុម​អ្នក​មាន​បុណ្យ​ពិត​ជា​ពិបាក​ក្នុង​ការ​ប្រជែង​ពាន​រង្វាន់ La Liga ​ហើយ។ ​ដោយ​នេះ​គិត​តាម​ទម្រង់​លេង ​និង​ពិន្ទុ​ដែល​មាន​នៅ​ពេល​បច្ចុប្បន្ន​នេះ។ ​ក្រុម Barcelona ​ស្ថិត​នៅ​លេខ​៦​ក្នុង​តារាង ​មាន​២៥​ពិន្ទុ​ឆ្លង​កាត់​១៥​ប្រកួត ​ស្រប​ពេល​ក្រុម​កំពូល​តារាង Atletico Madrid ​វិញ​មាន​៣២​ពិន្ទុ ​ហើយ​ទើប​តែ​១៣​ប្រកួត​ប៉ុណ្ណោះ៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ