Messi ដល់​ថ្នាក់​គ្រវី​ក្បាល ពេល​ឃើញ Barca ស្មើ​ជាមួយ Eibar

  • 2020-12-31 10:48:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​កីឡាករ Lionel Messi ត្រូវ​បាន​គេ​ប្រទះ​ឃើញ​គ្រវី​ក្បាល​ អំឡុង​ពេល​ប្រកួត​រវាង​ក្លឹប Barcelona និង​ក្លឹប Eibar។ ការ​ប្រកួត​នេះ​បញ្ចប់​ទៅ​ដោយ​ក្នុង​លទ្ធផល​ស្មើ​គ្នា ១ ទល់​នឹង ១ ដែល​ធ្វើ​ឲ្យ ក្លឹប​កាតាឡាន់​មួយ​នេះ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ៦។

នៅ​ក្នុង​វីដេអូ​ខ្លី​មួយ​ ដែល​ទំនង​នឹង​ថត​ពេល​ការ​ប្រកួត​ចប់ គេ​សង្កេត​ឃើញ​ថា Messi ពាក់​ម៉ាស​ និង​អាវ​រងា​ គ្រវី​ក្បាល រួច​ក៏​ដើរ​ឡើង​ទៅ​លើ​តែ​ម្ដង។ មិន​មាន​មតិ​របស់ Messi ទាក់ទិន​នឹង​ការ​ប្រកួត​នោះ​ទេ។

ដោយសារ​តែ​របួស​ Messi មិន​មាន​វត្តមាន​ក្នុង​ប្រកួត​ប៉ះ​នឹង​ Eibar តែ​គេ​ទៅ​គាំទ្រ​មិត្តរួមក្រុម​ទៅ​ដល់​កីឡដ្ឋាន៕

ខាង​ក្រោម​នេះ​ជា​វីដេអូ៖

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី