បណ្ឌិត គីម ហ៊ាង កំណត់ចំនួនទ្រព្យសម្បត្តិ ៧កម្រិត ដែលអាចហៅអ្នកក្រ អ្នកមធ្យម អ្នកមាន

  • 2021-01-03 09:11:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកបណ្ឌិតឧកញ៉ា គីម ហ៊ាង គឺជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យដ៏មានឈ្មោះល្បីមួយរូបនៅកម្ពុជា ។ លោកជាបុគ្គលមួយរូបតែងតែចូលរួមបញ្ចេញមតិយោបល់មិនថា នៅលើវេទិកាសាធារណៈ សិក្ខាសាលា និងពិសេសនោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ។ ថ្មីៗនេះស្ថាបនិកក្រុមហ៊ុន Khmer Real-Estate រូបនេះបានធ្វើការកំណត់ពីចំនួនទ្រព្យសម្បត្តិ ដែលអាចហៅថាអ្នកក្រ អ្នកមធ្យម និងអ្នកមាន ។ ចង់ដឹងយ៉ាងនោះសូមមើលការបង្ហាញដូចខាងក្រោមនេះ៖

  1. មានទ្រព្យសម្បត្តិក្រោម ១០មុឺនដុល្លារ = អ្នកក្រ!

  2. មានទ្រព្យសម្បត្តិពី ១០មុឺនដុល្លារ ដល់ ៥០មុឺនដុល្លារ = អ្នកមធ្យម លំដាប់ទាប!

  3. មានទ្រព្យសម្បត្តិពី ៥០មុឺនដុល្លារ ដល់ ២លានដុល្លារ = អ្នកមធ្យម!

  4. មានទ្រព្យសម្បត្តិពី ២លានដុល្លារ ដល់ ៥លានដុល្លារ = អ្នកលើធម្យម!

  5. មានទ្រព្យសម្បត្តិពី ៥ដល់ ១០លានដុល្លារ = អ្នកមាន!

  6. មានទ្រព្យសម្បត្តិពី ១០លាន ដល់ ៥០លានដុល្លារ = អ្នកមានលើមធ្យម!

  7. មានទ្រព្យសម្បត្តិពី ៥០លាន ដល់ ១០០លានដុល្លារ = អ្នកមានពិត ហើយជាម្ចាស់លុយ ព្រោះបើលើសពី ១០០លានដុល្លារ នោះលុយអាចជាម្ចាស់អ្នកវិញ!

តើលោកអ្នកនៅលេខរៀងទីប៉ុន្មាន?

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម