មក​ស្គាល់​មុខ គ្រូ​បង្វឹក ៩រូប ដែល​ដឹកនាំ​ក្លឹប​ដែល​ខ្លួន​ធ្លាប់​លេង

  • 2021-01-04 11:11:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំឡុង​ថ្ងៃ​ឆ្លង​ឆ្នាំ​២០២១ ក្លឹប Paris Saint-Germain បាន​តែងតាំង​លោក Mauricio Pochettino ធ្វើ​ជា​គ្រូ​បង្គោល​របស់​ខ្លួន។ ថ្ងៃ​នេះ​ដែរ Sabay ចង់​បង្វែរ​មិត្ត​អ្នក​គាំទ្រ​កីឡា​បាល់ទាត់​អឺរ៉ុប មក​ស្គាល់​ពី​គ្រូ​បង្វឹក​ទាំង ៩រូប ដែល​កំពុង​ដឹកនាំ​ក្លឹប​អឺរ៉ុប (កំពូលៗ) នៅ​ក្នុង​ពេល​បច្ចុប្បន្ន។ ខាង​ក្រោម​នេះ​ជា​គ្រូ​ទាំង ៩ ដែល​ដឹកនាំ​ក្លឹប​ចាស់​ដែល​ខ្លួន​ធ្លាប់​លេង៖

Mauricio Pochettino៖ ដឹកនាំ​ក្លឹប​រដ្ឋធានី​ប៉ារីស​ចាប់​ពី​ឆ្នាំ២០២១ ដោយ​ធ្លាប់​លេង​នៅ​ទីនោះ​អំឡុង​ឆ្នាំ ២០០១-២០០៣។

Zinedine Zidane៖ ដឹកនាំ​ក្លឹប​រដ្ឋធានី​ម៉ាឌ្រីដ Real Madrid ​អំឡុង ២០១៦ ដល់​ ២០១៨ និង​ចាប់​ពី​ឆ្នាំ២០១៩ ដោយ​ធ្លាប់​លេង​នៅ​ទីនោះ​អំឡុង​ឆ្នាំ ២០០១-២០០៦។

Frank Lampard៖ ដឹកនាំ​ក្លឹប​ Chelseaចាប់​ពី​ឆ្នាំ២០១៩ ដោយ​ធ្លាប់​លេង​នៅ​ទីនោះ​អំឡុង​ឆ្នាំ ២០០១-២០១៤។

Andrea Pirlo៖ ដឹកនាំ​ក្លឹប​ Juventus ​ចាប់​ពី​ឆ្នាំ២០២០ ដោយ​ធ្លាប់​លេង​នៅ​ទីនោះ​អំឡុង​ឆ្នាំ ២០០១-២០១៥។

Ole Gunnar Solskjaer៖ ដឹកនាំ​ក្លឹប​ Manchester United ​ចាប់​ពី​ឆ្នាំ២០១៩ ដោយ​ធ្លាប់​លេង​នៅ​ទីនោះ​អំឡុង​ឆ្នាំ ១៩៩៦-២០០៧។

Diego Simeone៖ ដឹកនាំ​ក្លឹប​រដ្ឋធានី​ម៉ាឌ្រីដ Atletico Madrid ​ចាប់​ពី​ឆ្នាំ២០១១ ដោយ​ធ្លាប់​លេង​នៅ​ទីនោះ​អំឡុង​ឆ្នាំ ២០០៣-២០០៥។

Ronald Koeman៖ ដឹកនាំ​ក្លឹប Barcelonaចាប់​ពី​ឆ្នាំ២០២០ ដោយ​ធ្លាប់​លេង​នៅ​ទីនោះ​អំឡុង​ឆ្នាំ ១៩៨៩-១៩៩៥។

Hansi Flick៖ ដឹកនាំ​ក្លឹប​ Bayern Munich ​ចាប់​ពី​ឆ្នាំ២០១៩ ដោយ​ធ្លាប់​លេង​នៅ​ទីនោះ​អំឡុង​ឆ្នាំ ១៩៨៥-១៩៩០៕

ប្រភព៖ Bleacherreport   ប្រែ​សម្រួល៖ ហ៊ីម រស្មី