មាស សុខសោភា ស្រែក​ឡើង​ភ្លាត់​សំឡេង​ក្នុង​កម្មវិធី​មួយ​ជាមួយ ឆន សុវណ្ណរាជ

  • 2021-01-08 08:45:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ដែល​មិន​ទាន់​មាន​ទ្រនំ​ថ្មី​ច្បាស់លាស់ គឺ​អ្នកនាង មាស សុខសោភា ទើប​បញ្ចេញ​វីដេអូ​មួយ​នៅ​ថ្ងៃ​ម្សិលមិញ​ដែល​វីដេអូ​នោះ គឺ​ជា​វីដេអូ​ចាស់​ក្នុង​កម្មវិធី​ឆ្លង​ឆ្នាំ​សកល ប៉ុន្តែ​នាង​ទើប​បញ្ចេញ​វា។ មាស សុខសោភា ដែល​ធ្លាប់​តែ​ប្រើ​ពាក្យ​ផ្អែមល្ហែម ស្រទន់ តាម​បណ្ដាញ​សង្គម និង​កម្មវិធី​ផ្សេងៗ​ទោះ​នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​នោះ ស្រាប់​តែ​ពេល​នេះ​នាង​ស្រែក​ឡើង​ភ្លាត់​សំឡេង។

វីដេអូ​ខ្លី​ដែល​បាន​បង្ហោះ​នៅ​បណ្ដាញ​សង្គមInstagram គេ​ឃើញ សោភា និង​តារា​ជា​ច្រើន​ទៀត​ស្រែក​ហ៊ោកញ្ជ្រៀវ​ក្នុង​កម្មវិធី​អបអរសាទរ​ឆ្នាំ​ថ្មី​ឆ្នាំ​២០២១។ ពេល​នោះ នាង​បាន​ថត​វីដេអូ​មួយ​ដោយ​មាន​រូប​នាង និង​លោក ឆន សុវណ្ណរាជ នៅ​ឈរ​ក្បែរ​គ្នា​ដោយ​ដៃ​មាន​កាន់​ដប​ស្រា ស្រែក​ពាក្យ​ថា"Happy New Year" ឡើង​ភ្លាត់​សំឡេង។

នៅ​ដើម​ឆ្នាំ​២០២១ នេះ តារា​ចម្រៀង មាស សុខសោភា បាន​បញ្ចេញ​សកម្មភាព​ប្លែកៗ​មួយ​ចំនួន។ ក្នុង​នោះ​មាន​ទាំង​ប្រើ​ពាក្យ​ផ្អែមល្ហែម​បំផុត ហើយ​ក៏​ស្រែក​ខ្លាំង​បំផុត​រហូត​ដល់​ជ្រុល​មាត់​ភ្លាត់​សំឡេង។ រីឯ​សកម្មភាព​ស្និទ្ធស្នាល​ជាមួយ​មិត្តភ័ក្ដិ និង​សកម្មភាព​កៀកកើយ​ជាមួយ​សង្សារ​ក៏​នាង​បង្ហាញ​ជា​ញឹកញាប់​ដែរ​នៅ​ដើម​ឆ្នាំ​២០២១ នេះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ