ដល់បាត់ MV ហង្សមាសមួយនេះ សម្ញែងរថយន្តស៊េរីលំដាប់ៗ មិនចេះតិចគ្រឿង!
- 2021-01-12 03:42:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដល់បាត់ MV ហង្សមាសមួយនេះ សម្ញែងរថយន្តស៊េរីលំដាប់ៗ មិនចេះតិចគ្រឿង!
ចន្លោះមិនឃើញ
ផលិតកម្មរស្មីហង្សមាស បានបញ្ចេញវីដេអូចម្រៀងថ្មីមួយកាលពីប៉ុន្មានថ្ងៃមុននេះ ដោយបានបង្ហាញភាពខុសប្លែកខ្លាំង ដោយសារតែនៅក្នុងនោះ ក្រុមអ្នកដឹកនាំ បានរំលេចនូវស៊េរីរថយន្តប្រណិតៗជាច្រើនគ្រឿង។
នោះគឺជាទិដ្ឋភាពនៅក្នុងបទចម្រៀង "I’m not the Gang” របស់លោក ខេមរៈ សិរីមន្ត ចេញផ្សាយនៅលើ Youtube កាលពីប៉ុន្មានថ្ងៃមុននេះ។ វីដេអូចម្រៀង បាន និងកំពុងទទួលការចាប់អារម្មណ៍ច្រើនពីប្រិយមិត្ត ក្នុងចំណោមនោះ ពួកគេបានលើកសរសើរទៅលើបទចម្រៀង ស្ទីល ពិសេសគឺការបង្ហាញរថយន្តលំដាប់ៗជាច្រើនគ្រឿងដែលពួកគេមិនធ្លាប់បានឃើញ នៅក្នុងវីដេអូចម្រៀងនានាពីអតីតរបស់ហង្សមាស។
“Wow...ប្លែកណាស់ MVមួយនេះ មើលយូរៗទៅ ដូចស្ទីលបរទេស!!!” “ញាក់សាច់ មើលឡាន កប់ស៊េរី!”។ នេះគឺជាសារខ្លះរបស់ក្រុមអ្នកគាំទ្ររាប់រយនាក់ ក្រោយពីពួកគេទទួលបានពីការទស្សនាវីដេអូចម្រៀងផ្លូវការ "I’m not the Gang”។ ដោយឡែកប្រិយមិត្តខ្លះទៀត សរសើរទៅលើការលេងខ្លួនរបស់តារាចម្រៀងថា ធ្វើបានល្អ និងដើរទាន់សម័យកាល។
តាមការកត់សម្គាល់ រថយន្តប្រណិតៗដែលមាន ក្នុងវីដេអូចម្រៀងមួយនេះ មានដូចជា Mercedes, BMW i8, Lamborghini និងBently ជាដើម។ យ៉ាងណាគេមិនដឹងថា ប្រភេទរថយន្តលំដាប់ៗទាំងមានចំនួនប៉ុន្មានគ្រឿងក្នុងវីដេអូចម្រៀងតែ១បទនេះនោះទេ ខណៈគេឃើញ ប្រិយមិត្តមួយចំនួនបានចោទសួរក្រុមផលិតពីបញ្ហានេះដែរ ប៉ុន្តែមិនទាន់ឃើញមានការឆ្លើយតបនៅឡើយ។
តោះ...ទស្សនាទាំងភ្លឺភ្នែកទាំងអស់គ្នា!