​Telegram ផុស​វីដេអូ​សែង​មឈូស​ត្រូល​ WhatsApp!

  • 2021-01-13 03:46:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Telegram Messenger ​ដែល​គណនី​ផ្លូវការ​នៅ Twiter បាន​ផុស​វីដេអូ​សែង​មឈូស​ល្បី​របស់​ក្រុម​រាំ​នៅ​អាហ្វ្រិកក្នុង​គោល​បំណង​​ត្រូល​កម្មវិធី WhatApp ​កាល​ពី​ថ្ងៃ​ទី ១០ ខែ​មករា​ឆ្នាំ ២០២១ ​កន្លង​ទៅ​។

ផុសកាលថ្ងៃទី ១០

​ការ​ដែល Telegram ធ្វើ​បែប​នេះ​ដើម្បី​ទាក់​ទាញ​ប្រជាប្រិយភាព​របស់​ខ្លួន និង​បន្ទាប់​ពីកម្មវិធី​ ​WhatApp ជា​គូ​ប្រជែង​ផ្លាស់​ប្តូរ​គោល​ការណ៍​តម្រូវ​ឲ្យ​អ្នក​ប្រើ​ធ្វើ​តាម​ខ្លួន​ដោយ​ចែក​រំលែក​ទិន្នន័យ​ផ្ទាល់​ខ្លួន​​ពួកគេ​ដើម្បី​ឱ្យ​កម្មវិធី​ដំណើរការ​ការ​ល្អ ​និង​មាន​ការ​គាំទ្រ​ពី​ Facebook ។

​ជម្រាប​ជូន​ផង​ដែរ​ថា ​នៅ​ថ្ងៃ​នេះ​ ​ក្រុមហ៊ុន​ Telegram ​បាន​ចេញ​ផ្សាយ​នូវ​ទិន្នន័យ​ចំនួន​អ្នក​ប្រើប្រាស់​ជា​ប្រចាំ​ថ្ងៃ​(Active users) ​កើន​ដល់​ចំនួន ៥០០ លាន​នាក់ ​និង​ជា​ពិសេស​នោះ​ក្នុង​រយៈពេល ៧២ ម៉ោង​ចុងក្រោយ​(៣ថ្ងៃ) ​កើន​ចំនួន​អ្នក​ប្រើប្រាស់​ថ្មីៗ​ចូល​មក​ដោនឡូត​ដល់ ២៥ លាន​នាក់​​​ជា​ចំនួន​ដ៏​ខ្ពស់​មួយ​ក្នុង​ចំណោម​កម្មវិធី​ផ្ញើសារ​ឆ្លង​ឆ្លើយ​ល្បីៗ​ដទៃ។​ ទស្សនា​វីដេអូ​ខាងក្រោម​៖

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម