ព្រឹក ១៧ មករា កម្ពុជាបន្តរកឃើញ ៣ នាក់ទៀតហើឆ្លងកូវីដ ១៩ ទើបមកពីថៃ

  • 2021-01-17 00:39:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមរយៈសេចក្ដីប្រកាសព័ត៌មានអំពីស្ថានភាពជំងឺកូវីដ ១៩ នៅកម្ពុជា របស់ក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី ១៧ មករា ២០២១ នេះ មានករណីវិជ្ជមានថ្មីចំនួន ១០ នាក់បន្ថែមទៀត សុទ្ធតែជាករណីនាំចូល ជាពលករទើបធ្វើដំណើរមកពីប្រទេសថៃ ។ អ្នកទាំង ៣ ដែលមានឆ្លងកូវីដ ១៩ នោះរួមមាន៖

១.បុរសជនជាតិខ្មែរ អាយុ ៣៤ឆ្នាំស្នាក់នៅស្រុកព្រះស្តេច ខេត្តព្រៃវែង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។ បច្ចុប្បន្នត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេត្យបង្អែក ខេត្តបន្ទាយមានជ័យ។

២.ស្ត្រីជនជាតិខ្មែរអាយុ ២៦ឆ្នាំ ស្នាក់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដំណើរមកពីប្រទេសថៃ មកដល់កម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។

៣.ស្ត្រីជនជាតិខ្មែរ អាយុ ៣៣ឆ្នាំ ស្នាក់នៅស្រុករុក្ខគិរី ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។

យ៉ាងណាក្ដីព្រឹក ១៧ មករា ២០២១ ក៏មានអ្នកជាសះស្បើយចំនួន ៣ នាក់បន្ថែមផងដែរ៖

១.ស្ត្រីជនជាតិខ្មែរ អាយុ ៣៣ឆ្នាំ ស្នាក់នៅភូមិស្ពានកណ្ដាល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១។

២.ស្ត្រីជនជាតិខ្មែរ អាយុ ២១ឆ្នាំ ស្នាក់នៅឃុំជ្រោយស្មៅ ស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១។

៣.ស្ត្រីជនជាតិខ្មែរ អាយុ ២៩ឆ្នាំ ស្នាក់នៅភូមិនិមិត្ត៣ ឃុំនិមិត្ត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ៕