យប់មិញ បាល់ដាច់ចំណេញខាង Liverpool ស្រាប់តែអាជ្ញាកណ្ដាលផ្លុំបញ្ចប់មុន៥វិនាទី

  • 2021-01-18 03:51:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្រុម​របស់ Liverpoo កីឡាករ Jordan Henderson បាន​និយាយ​ថា ក្រុម​មិន​សប្បាយ​ចិត្ត​​ជាមួយ​អាជ្ញាកណ្ដាល Paul Tierney អំឡុង​ពេល​ការ​ប្រកួត​លទ្ធផល ០-០ ជាមួយ Manchester United ឡើយ។

​ក្រុម​លោក Jurgen Klopp មិន​អាច​បំបែក​កំពែង​​ខ្សែ​ការពារ​របស់ United បាន​ឡើយ​នៅ​កីឡដ្ឋាន Anfield។ នេះ​គឺ​ជា​ការ​ប្រកួត​ទី​៣​ក្នុង​លីគ​ជាប់​គ្នា​ហើយ ដែល Liverpool មិន​​អាច​រក​​គ្រាប់​បាល់​បាន។ ប៉ុន្តែ​ការ​ប្រកួត​យប់​មិញ ពួក​គេ​មាន​ឱកាស​ល្អ​បំផុត​មួយ​​ដើម្បី​រក​គ្រាប់​បាល់​នៅ​វគ្គ​ទី​មួយ​ ប្រសិន​បើ​​អាជ្ញាកណ្ដាល Paul Tierney ​មិន​ផ្លុំ​​កញ្ចែ​បញ្ចប់​​ការ​ប្រកួត​មុន៥វិនាទី។

Sadio Mane បាន​រត់​ពី​ក្រោយ​ខ្សែ​ការពារ​របស់ Man Utd ទទួល​យក​បាល់​យ៉ាង​ស្អាត​ពី​ការ​បោះ​ពី​ចម្ងាយ​ ប៉ុន្តែ​​ស្រាប់​តែ​ភ្លាម​ៗ​នោះ​អាជ្ញាកណ្ដាល​បាន​ផ្លុំ​​កញ្ចែ​​បញ្ចប់​ការ​ប្រកួត ខណៈ​សល់​៥​វិនាទី​ទៀត។

ក្រោយ​បញ្ចប់​ការ​ប្រកួត​ Henderson ដែល​លេង​ជា​ខ្សែ​ការពារ​​ក្នុង​ការ​ប្រកួត​នេះ​បាន​បង្ហាញ​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ជាមួយ​លោក​អាជ្ញាកណ្ដាល។ គេ​បាន​និយាយ​ថា Liverpool មិន​រីករាយ​ឡើយ​សម្រាប់​រូបភាព​បែប​នេះ។ វា​ពិត​ជា​ចម្លែក​ណាស់៕ ​​​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ