ល្ហិចល្ហៀងថា Chelsea នឹងចំណាយលុយ ១២០លានដុល្លារ ទិញយក Haaland
- 2021-01-18 13:17:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្ហិចល្ហៀងថា Chelsea នឹងចំណាយលុយ ១២០លានដុល្លារ ទិញយក Haaland
ចន្លោះមិនឃើញ
ក្លឹប Chelsea ត្រូវបានពាក្យចចាមអារ៉ាមជាច្រើនបាននិយាយថា កំពុងត្រៀមលុយទិញ ខ្សែប្រយុទ្ធ Erling Haaland ពីក្លឹប Borussia Dortmund នៅចុងរដូវកាលឆ្នាំ២០២០/២១ ខាងមុខនេះ បើយោងតាមការចុះផ្សាយរបស់ Daily Mail ។
បើតាមប្រភពដដែលបានឲ្យដឹងថា ក្លឹបខាងលើហ៊ានឲ្យតម្លៃខ្លួនខ្សែប្រយុទ្ធខាងលើទៅដល់ជាង ១២០លានដុល្លារ។
យ៉ាងណាមិញ ចំពោះ Dortmund នៅក្នុងពេលនេះមិនទាន់បើកឲ្យក្លឹបដទៃទិញយក Haaland នៅឡើយទេ ដោយក្លឹបនេះនឹងដាក់លក់កីឡាករនេះនៅឆ្នាំ២០២២ ខាងមុខ និងតម្រូវឲ្យក្លឹបដែលត្រូវការបង់តម្លៃផ្ដាច់កុងត្រាជាមុនសិន ដែលមានតម្លៃរហូតទៅដល់ជាង ៩០លានដុល្លារ។
គួរបញ្ជាក់ផងដែរ បើមានអ្វីមិនប្រែប្រួល Haaland នឹងបញ្ចប់កុងត្រានឹង Dortmund នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ឯណោះ៕