មានការទាមទារឲ្យ Apple ដក Telegram ចេញពី App Store

  • 2021-01-19 02:37:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​ការ​ចុះ​ផ្សាយ​របស់ The Washington Post អង្គការ​មិន​រក​ប្រាក់​កម្រៃ​​​​របស់​អាមេរិក​ឈ្មោះ​ថា Coalition for Safer Web បាន​ទាមទារ​ឲ្យ​​មាន​ការ​ដក​ចេញ​នូវ​កម្មវិធី​ផ្ញើ​សារ Telegram ចេញ​ពី Apple App Store។

អង្គការ​ Coalition for Safer Web បាន​ដាក់​ពាក្យ​បណ្ដឹង ដែល​បាន​ចោទ​ប្រកាន់​ថ្នាក់​ដឹក​នាំ​របស់ Telegram ថា​មិន​បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​អំពាវនាវ​ឲ្យ​មាន​អំពើ​ហិង្សា​ និង​សារ​ដែល​មាន​មាតិកា​ជ្រុល​និយម។​​ ជាក់​ស្ដែង​​ គេ​បាន​លើក​ឡើង​អំពី​ហេតុការណ៍​សម្រុក​ចូល​វិមាន​កាពីតូល​កាល​ពី​ដើម​ខែ​មករា​កន្លង​ទៅ។ ក្នុង​ពាក្យ​បណ្ដឹង​មាន​និយាយ​ថា Telegram បាន​ល្មើស​នឹង​​លក្ខខណ្ឌ​នៃ​សេវាកម្ម​របស់ App Store។

ដើម​បណ្ដឹង​បាន​ធ្វើ​ការ​ទាមទារ​ឲ្យ​ដក​ Telegram ចេញ​ពី App Store។ បន្ថែម​ពី​នេះ​ក៏​មាន​ការ​រាយការណ៍​ថា​អង្គការ​ខាង​លើ​គ្រោង​នឹង​ស្នើ​សុំ​តុលាការ​ឲ្យ​ដក​ Telegram ចេញ​ពី Google Play Store ផង​ដែរ។

គេ​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​ថា​ Apple នឹង​ដក​ Telegram ចេញ​ពី App Store តាម​ការ​ទាមទារ​​ឬ​យ៉ាងណា​ ប៉ុន្តែ​ស្ថាបនិក​ Telegram ធ្លាប់​បាន​និយាយ​ថា​ពួក​គេ​កំពុង​ធ្វើ​ការ​លើ​ Telegram ដំណើរ​ការ​លើ​វិបសាយ​ដែល​មាន​មុខងារ​កាន់​តែ​សម្បូរ​បែប អាច​ដំណើរ​ការ​លើ​កម្មវិធី Safari ដែល​ជា​​ការ​ត្រៀម​ក្នុង​ករណី Apple ហាម​ឃាត់ Telegram លើ​​ប្រព័ន្ធ iOS៕​​​​

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម