បច្ចេកទេស​សុទ្ធសាធ Pogba ញាក់​ដាច់​ខ្សែ​ការពារ​២-៣​នាក់​ទាត់​បញ្ចូល​ទី​យ៉ាង​ស្អាត

  • 2021-01-21 02:32:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ Paul Pogba បាន​ទាត់​បញ្ចូល​ទី​ពី​ចម្ងាយ​​យ៉ាង​អស្ចារ្យ បន្ទាប់​ពី​ញាក់​ដាច់​ខ្សែ​ការពារ​របស់ Fulham ២-៣​នាក់​ ជួយ Manchester United ឈ្នះ ២-១ ឡើង​មក​កំពូល​តារាង​វិញ។

ក្រុម​ម្ចាស់​ផ្ទះ​ជា​អ្នក​រក​គ្រាប់​បាន​មុន ដែល​ជា​ការ​ទាត់​បញ្ចូល​ទី​របស់​កីឡាករ Ademola Lookman។ ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី Edison Cavana បាន​ព្យាយាម​រក​គ្រាប់​តាម​ស្មើ​ឲ្យ​បិសាច​ក្រហម​វិញ។ Bruno Fernandes មាន​ឱកាស​ទាត់​សំដៅ​ទី​ច្រើន​សារ​ដែរ តែ​គ្មាន​សំណាង​សោះ។

រហូត​ដល់​ទី​៦៥ Pogba បាន​ប្រើ​បច្ចេកទេស​ផ្ទាល់​ខ្លួន​ញាក់​ផុត​ខ្សែ​ការពារ​​របស់ Fulham ជា​ច្រើន​នាក់ បន្ទាប់​មក​ទាត់​មួយ​ជើង​ពី​ចម្ងាយ​​បញ្ចូល​ទី​យ៉ាង​ល្អ។ មួយ​គ្រាប់​នេះ​គ្រប់គ្រាន់​ជួយ Man Utd ទទួល​បាន​ជ័យជម្នះ ២-១​ ឡើង​ឈរ​លេខ​មួយ​នៅ​តារាង​ពិន្ទុ Premier League វិញ៕

អត្ថបទ៖ ហេង សុធារិទ្ធិ