ថ្ងៃ​ស្បថ​កាន់​តំណែង​ Donald Trump បាន​ធ្វើ​រឿង​ពីរ​ដាក់​ប្រធានាធិបតី​ថ្មី​ Joe Biden

  • 2021-01-21 04:29:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​ពុធ​ ម្សិលមិញ​លោក​ Donald Trump បាន​នៅ​សេតវិមាន​ ពេញ​មួយ​ថ្ងៃ​ ដែល​វា​គឺ​ជា​ថ្ងៃ​ចុងក្រោយ​របស់​លោក​ក្នុង​នាម​ជា​ប្រធានាធិបតី​អាមេរិក។​

នៅ​ថ្ងៃ​ចុង​ក្រោយ​នោះ​ គេ​កត់​សម្គាល់​ឃើញ​ថា​ Trump ដែល​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​ និង​ភាព​ចាញ់​របស់​ខ្លួន​បាន​ធ្វើ​រឿង​សំខាន់​ពីរ​ចំពោះ​ប្រធានាធិបតី​ថ្មី​អាមេរិក។ ទី​មួយ​ លោក​បាន​ទុក​នូវ​សំបុត្រ​​ជា​លាយលក្ខណ៍​អក្សរ​មួយ​ច្បាប់​ សម្រាប់​​ Joe Biden។​

វា​គឺ​ជា​ប្រពៃណី​ចំណាស់​៣​ទសវត្សរ៍មក​ហើយ ដែល​មេដឹកនាំ​សហរដ្ឋ​អាមេរិកចប់​អាណត្តិបន្សល់​ទុក​ដល់​អ្នកស្នង​តំណែង​នូវ​លិខិត​មួយ​ច្បាប់។ យ៉ាង​ណា​​គ្មាន​នរណា​ដឹង​ថា​ Trump បាន​សរសេរ​ខ្លឹមសារ​អ្វី​ខ្លះ​នៅ​ក្នុង​កំណត់​ត្រា​ខ្លី​នោះ​ទេ។​

ទី​ពីរ​ Trump ​បាន​បដិសេធ​មិន​ចូល​រួម​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​លោក Biden ដែល​នេះ​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​១៥២​ឆ្នាំ​មក​នេះ ​ដែល​ប្រធានាធិបតី​ចប់​អាណត្តិ​មិន​ចូល​រួម​ពិធី​របស់​អ្នក​ស្នង​តំណែង។ ក្នុង​ការ​​ថ្លែង​សុន្ទរកថា​លា​គ្នា​នៅ​ឯ​មូលដ្ឋាន​ទ័ព​អាកាស​ Trump ​មិន​បាន​និយាយ​ឈ្មោះ​លោក Biden ដែរ៕

ប្រភព៖ Channelnewsasia   ប្រែសម្រួល៖ សៀនហួរ