វីវរ​ហើយ ស្រី​ស្អាត គឹមហួរ មាន​បញ្ហា​ធ្ងន់ធ្ងរ​ជាមួយ​បុរស​ម្នាក់ រហូត​ទ្រាំ​ទៀត​លែង​បាន!

  • 2021-01-21 07:10:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រី​ស្អាត គឹមហួរ ដែល​បាន​គេ​ស្គាល់​ច្រើន​តាម​រយៈ​បទ "បង​មិន​មែន​ជា​ធនាគារ" នោះ ព្រឹក​មិញ​នេះ នាង​បាន​បញ្ចេញ​រឿង​ដែល​នាង​មាន​បញ្ហា​​ជាមួយ​បុរស​ម្នាក់ ដោយ​សារ​តែ​បុរស​នោះ​តាម​រំខាន​ធ្វើ​ឲ្យ​នាង​ដេក​មិន​លក់​បក់​មិន​ល្ហើយ។

គឹមហួរ បាន​ធ្វើ​ការ​ប្រកាស​រឿង​នេះ​ទាំង​ព្រឹក​តែ​ម្ដង​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ក្នុង​ចំណោម​អ្នក​ស្គាល់ ក៏​ដូច​ជា​ប្រិយមិត្ត​អ្នក​គាំទ្រ​របស់​នាង។ ដោយ​ភ្ជាប់​ជាមួយ​រូប​ថត​មួយ​ចំនួន​មក​ជាមួយ​ផង តារា​ស្រី បាន​ឲ្យ​ដឹង​ថា នាង និង​បុរស​ក្នុង​រូប មិន​ដែល​ស្គាល់​ទេ។ ប៉ុន្តែ​ មិន​ដឹង​ថា​មាន​ចេតនា​យ៉ាង​ណា បុរស​នោះ បាន​តាម​រញ៉េរញ៉ៃ​នាង​មិន​ឈប់ ប៉ុន្តែ​នាង​មិន​ដែល​ធ្វើ​ការ​ព្រមាន​នោះ​ទេ ទើប​តែ​ពេល​នេះ​ប៉ុណ្ណោះ។

តារា​ស្រី​សម្រស់​ឆើត​រូប​នេះ បាន​សរសេរ​ថា "បញ្ជាក់​បុគ្គល​ម្នាក់​នេះ​គាត់​តែង​តែ​ព្យាយាម​រញ៉េរញ៉ៃ​ខ្ញុំ​ជានិច្ច​ទាំង​ដែល​ខ្ញុំ​មិន​ដែល​ស្គាល់​សោះ មិន​ដឹង​ថា​គាត់​ចេញ​មក​ពី​ប្រភព​ណា​ផង!”។ គឹមហួរ មិន​បាន​បញ្ជាក់​ឡើយ​ថា បុរស​ខាង​លើ​បាន​ធ្វើ​អ្វី​ខ្លះ​មក​លើ​នាង ប៉ុន្តែ​តាម​រូបភាព​ដែល​នាង​ភ្ជាប់​មក គេ​ឃើញ​ថា បុរស​វ័យ​ក្មេង​រូប​នោះ តែង​តែ​យក​រូប​នាង ទៅ​បង្ហោះ​ភ្ជាប់​ជាមួយ​រូប​របស់​គេ ហើយ​សរសេរ​សារ​ផ្ដេសផ្ដាស ដែល​ពេល​ខ្លះ នាង​មិន​ដឹង​ថា បុរស​នោះ​ចង់​និយាយ​ពី​អ្វី។

ប៉ុន្តែ​ថា សកម្មភាព​នេះ ពិត​ជា​រំខាន​ដល់​នាង​ណាស់។ គឹមហួរ ថ្លែង៖" ខ្ញុំ សូម​ផ្ដាំ​សម្រាប់​អ្នក​ដែល​នៅ​ខេត្តបាត់ដំបង ឬ​សាច់​ញាតិ​របស់​ម្នាក់​ហ្នឹង ជួយ​ប្រាប់​គាត់​ផង​បើ​ពុំ​ដូច្នោះ​ទេ បើ​នៅ​តែ​ព្យាយាម​រញ៉េរញ៉ៃ​ខ្ញុំ​បែប​នេះ​ទៀត ខ្ញុំ​ជួប​លើក​ក្រោយ​ទៀត​ខ្ញុំ​នឹង​ចាត់​វិធានការ​ទៅ​តាម​ច្បាប់...”។

តារា​ស្រី​វ័យ​ក្មេង នៅ​បាន​បញ្ជាក់​ទៀត​ថា សកម្មភាព​ឆាឆៅ​មក​លើ​របស់​បុរស​ខាង​លើ​ចំពោះ​រូប​នាង គឺ​មាន​ច្រើន​ជាង​អ្វី​ដែល​បាន​បង្ហាញ​នៅ​ព្រឹក​នេះ​ទៅ​ទៀត។ នាង​និយាយ​ថា "នៅ​មាន​រឿង​ច្រើន​ទៀត​ដែល​គាត់​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ក្បាល ហើយ​និយាយ​ជា​លើក​ចុង​ក្រោយ​ហើយ ពី​ព្រោះ​ម្នាក់​នេះ​ខ្ញុំ​និយាយ​ជាមួយ​អត់​ដឹង​ក្បាល​ដឹង​កន្ទុយ​អី​ទេ​និយាយ​រួម ស្មាទោស(ខមាទោស)ដូច​មនុស្ស​អត់​គ្រប់​ទឹក​ចឹង!”។

គឹមហួរ មាន​ស្រុក​កំណើត​នៅ​ខេត្តកំពត ហើយ​នាង​ជា​អតីតFreshie ឆ្នាំ២០១៤ នាង​ទើប​តែ​លេច​មុខ​ខ្លាំង​នៅ​ចុង​ឆ្នាំ ២០២០ ក្រោយ​បាន​ចូល​រួម​សម្ដែង​ក្នុង​វីដេអូ​ចម្រៀង​ជា​ច្រើន​របស់​ហង្សមាស  ដូចជា បទរបស់ ខេមរៈ សរិរីមន្ដ សុំ សុវណ្ណារ៉ាក់, នី រតនា ណុប បាយ៉ារិទ្ធ និង ថែល ថៃ ជា​ដើម។ ស្នាដៃ​លេចធ្លោ​ចុង​ក្រោយ​មួយ​របស់​នាង គឺ​តាម​រយៈ​វីដេអូ​ចម្រៀង​បទ "បង​មិន​មែន​ជា​ធនាគារ" ច្រៀង​ដោយ​លោក អៀង វុត្ថា៕

រូបភាព៖ បណ្ដាញ​សង្គម គឹមហួរ

អត្ថបទ៖ ទារិកា

អត្ថបទថ្មី