កាន់តែអស្ចារ្យ! ឆ្នាំនេះមកជប់លៀងខួបកំណេីត នៅសួនទឹកលំដាប់អន្តរជាតិឲ្យប្លែក​ម្ដងមើល៍!

  • 2021-01-22 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ននេះសង្កេតឃើញថា Garden City Water Park ដែលជាសួនទឹកលំដាប់អន្តរជាតិ ហើយមានទំហំធំជាងគេនៅប្រទេសកម្ពុជា បានទទួលការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ភ្ញៀវជិតឆ្ងាយ ស្ទើរគ្រប់វ័យទាំងអស់។

ដើម្បីសម្តែងនូវការអរគុណចំពោះការគាំទ្ររបស់ភ្ញៀវដែលបានអញ្ជើញមកលេងកម្សាន្តកន្លងមក សួនទឹកហ្គាឌិនស៊ីធី បានរៀបចំនូវការផ្ដល់ជូនជាប្រូម៉ូសិនពិសេសៗក្នុងឆ្នាំថ្មីនេះ។

មិនតែប៉ុណ្ណោះ សួនទឹកហ្គាឌិនស៊ីធីបានប្រកាន់ខ្ជាប់នូវការអនុវត្តវិធានការការពារខ្លួនពីកូវីដ-១៩ យ៉ាងម៉ត់ចត់ ដូចជាការរក្សាគម្លាត ការពាក់ម៉ាស់ និងលាងដៃជាមួយសាប៊ូ ឬ អាកុលឲ្យ​បានញឹកញាប់ជាដើម ដើម្បីរក្សាសុខសុវត្ថិភាពរបស់ភ្ញៀវទាំងអស់គ្នា។

កាន់តែអស្ចារ្យថែមទៀតនោះគឺ Garden City Water Park បានរៀបចំ Birthday Package សម្រាប់ម្ចាស់ខួបកំណើតជាពិសេសតែម្ដងក្នុងឆ្នាំនេះ។ ឆ្នាំថ្មី ប្រូម៉ូសិនថ្មី ជាមួយ Birthday Package ចំនួនពីរ សម្រាប់ម្ចាស់ខួបកំណើតក្នុងការជ្រើសរើសតែម្ដងលើកនេះ។

កញ្ចប់ A (សម្រាប់ភ្ញៀវក្រោម ៥ នាក់) នឹងទទួលបាន៖

  • សំបុត្រចូលលេងកម្សាន្តឥតគិតថ្លៃ សម្រាប់ម្ចាស់ខួបកំណើត

  • ការតុបតែងលម្អកាបាណា នំឃុកឃី ជំនួបជាមួយ GCWP Family (Mascot)

  • ការបញ្ចុះ ៥០% ទៅលើតម្លៃកញ្ចុះកាបាណាប្រភេទស្តង់ដា

  • ការបញ្ចុះតម្លៃ ១០% នៅក្នុងហាងវត្ថុអនុស្សវរីយ៍ សម្រាប់ម្ចាស់ខួបកំណើត

កញ្ចប់ B (សម្រាប់ភ្ញៀវលើសពី ៥ នាក់) នឹងទទួលបាន៖

  • សំបុត្រចូលលេងកម្សាន្តដោយឥតគិតថ្លៃ សម្រាប់ម្ចាស់ខួបកំណើត

  • ការតុបតែងលម្អកាបាណា នំឃុកឃី ជំនួបជាមួយ GCWP Family (Mascot)

  • កញ្ចុះកាបាណាប្រភេទស្តង់ដាដោយឥតគិតថ្លៃ

  • ការបញ្ចុះតម្លៃ ១០% នៅក្នុងហាងវត្ថុអនុស្សវរីយ៍ សម្រាប់ម្ចាស់ខួបកំណើត

បញ្ជាក់៖

១. ភ្ញៀវតម្រូវឲ្យធ្វើការខលកក់ ២ ថ្ងៃមុនថ្ងៃរៀបចំខួបកំណើត ។

២. ភ្ញៀវអាចប្រើ Birthday Package មុន និង ក្រោយ ១ សប្ដាហ៍នៃថ្ងៃខួបកំណើត ។

៣. Birthday Package មិនផ្ដល់ជូននៅថ្ងៃច័ន្ទ និង ថ្ងៃបុណ្យជាតិ ។

៤. ភ្ញៀវតម្រូវឲ្យជាវកញ្ចុះកាបាណា ។

៥.សួនទឹកហ្គាឌិនស៊ីធីវ៉តធើផាកសូមរក្សាសិទិ្ធក្នុងការកែប្រែរាល់ល័ក្ខខ័ណ្ឌរបស់ការផ្ដល់ជូននេះដោយមិនមានការជូនដំណឹងជាមុន ។

ចាប់ពីថ្ងៃនេះតទៅ ភ្ញៀវអាចធ្វើការខលកក់តាមរយៈ៖ 089 84 3333, 096 851 4444

មិនត្រឹមតែម្ចាស់ខួបកំណើតទេ សូម្បីតែសិស្សានុសិស្សនៅទូទាំងព្រះរាជាណាចក្រកម្ពុជាក៏ទទួលបានប្រូម៉ូសិនពិសេសដែរ ដោយគ្រាន់តែធ្វើការបង្ហាញកាតសិស្សដែលមានសុពលភាពនៅកន្លែងលក់សំបុត្រ នឹងទទួលការបញ្ចុះតម្លៃលើសំបុត្រនៅសល់ត្រឹមតែ ៩ ដុល្លារ (ប្រូម៉ូសិននេះផ្ដល់ជូនរៀងរាល់ថ្ងៃព្រហស្បតិ៍តែប៉ុណ្ណោះ) ។ តោ៎ះយើង លឿនឡើង ចាំកាលទៀតទៅលេង Garden City Water Park ទាំងអស់គ្នា ។

ឥឡូវនេះ លោកអ្នកអាចធ្វើការកក់សំបុត្រយា៉ងងាយតាមរយៈអនឡាញនៅលើគេហទំព័រហ្គាឌិនស៊ីធីវ៉តធើផាកជាមួយ Link ៖ gardencitywaterpark.com/booking-form/

  • តម្លៃ 25 ដុល្លា បញ្ចុះសល់ 17.5 ដុល្លាសម្រាប់មនុស្សធំ (កម្ពស់ 121 សង់ទីម៉ែត្រឡើង)

  • តម្លៃ 15 ដុល្លា បញ្ចុះសល់ 10.5 ដុល្លា សម្រាប់កុមារ (កម្ពស់ពី 81 សង់ទីម៉ែត្រ ដល់ 120 សង់ទីម៉ែត្រ) ស្រ្តីមានផ្ទៃពោះ មនុស្សចាស់អាយុ 65 ឆ្នាំឡើង

  • Free សម្រាប់ កុមារ កម្ពស់ក្រោម 80 សង់ទីម៉ែត្រ

ទីតាំង៖ ជិតសារមន្ទីរវិមានឈ្នះឈ្នះ និងភ្នំពេញសាហ្វារី ស្ថិតនៅតាមបណ្ដោយមហាវិថីវិមានឈ្នះឈ្នះ, ខណ្ឌជ្រោយចង្វារ, រាជធានីភ្នំពេញ៖ https://g.page/garden-city-water-park?share

សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់សួនទឹក Garden City Water Park ដោយចុចត្រង់នេះ៖