ខ្សែ​ប្រយុទ្ធ​ ៥ រូប​នេះ​កំពុង​ស្ថិត​ក្នុង​ការ​តាម​ដាន​​ខ្លាំង​របស់​ Fan

  • 2021-01-22 03:12:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លីគ​​កំពូល​កម្ពុជា​ នឹង​​បិទ​ទីផ្សារ​ដោះដូរ​កីឡាករ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២១ ហើយ​បច្ចុប្បន្ន​ក្លឹប ​ខ្លះ​បាន​ប្រកាស​ជា​ផ្លូវ​ការ​ និង​មួយ​​ចំនួន​មិនទាន់​ប្រកាស​ជា​ផ្លូវ​​ការ​អំពី​វត្តមាន​ខ្សែ​ប្រយុទ្ធ​ខាង​ក្រោម​នេះ​ឡើយ។ ដូច្នេះ​ Sabay សូម​ធ្វើ​ការ​បង្ហាញ​ជូន​ខ្សែ​ប្រយុទ្ធ​ ៥ រូប​​ដែល​កំពុង​ស្ថិត​ក្នុង​ការ​តាមដាន​​មហាជន ៖

១- ចាន់ វឌ្ឍនាកា ៖ ខ្សែ​ប្រយុទ្ធ​រូប​នេះ​កំពុង​តែ​ស្ថិត​ក្នុង​ការ​រង់ចាំ​​តាមដាន​របស់​ Fan ថា គេ​នៅ​បន្ត​នៅ​បឹង​កេត​ ឬ​ចាកចេញ​ទៅ​ក្លឹប​ផ្សេង។ យ៉ាង​​ណា​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ សាមីខ្លួន​​បាន​ចេញ​មក​បញ្ជាក់​យ៉ាង​ខ្លី​ថា សូម​ឲ្យ​ Fan រង់​ចាំ​បន្តិច​ទៀត​​។

២- Marcus Haber ៖ ខ្សែ​ប្រយុទ្ធ​រូប​នេះ​កំពុង​ស្ថិត​ក្នុង​ការ​តាម​ដាន​របស់ Fan ដូច​គ្នា បន្ទាប់​ពី​រូប​គេ​បាន​ផ្លាស់​មក​កាន់​ទឹក​ដី​​របស់​វិសាខា ប៉ុន្តែ​មិនទាន់​បាន​បង្ហាញ​សមត្ថភាព​កាល​ប៉ះ ស្វាយរៀង ដែល​បញ្ចប់​ទៅ​ដោយ​លទ្ធផល ​វិសាខា​ឈ្នះ ២-១ ។

៣- Petru Leuca ៖ កាល​ពី​ពេល​ថ្មី​ៗ​នេះ​មាន​ពាក្យ​ចចាមអារ៉ាម​ថា ​​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ម៉ុលដាវី រូប​នេះ​នឹង​ចូល​លេង​​ឲ្យ​ណាហ្គាវើល សម្រាប់​រដូវ​កាល​២០២១។ ជាង​នេះ​ទៅ​ទៀត​បើ​តាម​ប្រភព​ពី transfermarkt.com បាន​ចេញ​ផ្សាយ​ថា ខ្សែ​ប្រយុទ្ធ​បទ​ពិសោធ​ជោគជាំ​រូប​នេះ​ ក៏​នឹង​​បង្ហាញខ្លួន​ឲ្យ​ណាហ្គាវើល​ផង​ដែរ​។ ​ប៉ុន្តែ​សម្រាប់​ការ​ប្រកាស​ផ្លូវ​ការ​គឺ​​ក្លឹប​មិន​ទាន់​បាន​ធ្វើ​នៅ​ឡើយ។

៤- Miguel Ángel Junco Martínez ឬ Mika ៖ ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​ចូល​លេង​នៅ​វគ្គ​ទី​២​ឲ្យ​ស្វាយរៀង ​​កាល​លេង​ចាញ់​វិសាខា ២-១។ ទោះ​បី​​ទទួល​បាន​លទ្ធផល​​មិន​ល្អ​បែបនេះ​ក្ដី សមត្ថភាព​ខ្សែ​ប្រយុទ្ធ​រូបនេះ​ត្រូវ​បាន​គេ​ចាប់អារម្មណ៍​ថា ល្អ​ខ្លាំង​ ដោយ​ការ​ស៊ុត​បាល់​ពី​ចម្ងាយ​ចំ​បង្គោល​ទី និង​ការ​អូស​បាល់​ញាក់​ខ្សែ​ការពារ​​ វិសាខា​ ជាដើម។ ​យ៉ាង​ណា​ការ​ចូល​លេង​មិន​បាន​ពេញ​តង់​នេះ​​ហើយ ដែល​ជា​ចំណុច​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​បន្ត​រង់ចាំ​​តាម​ដាន​បន្ត​ទៀត​ថា ល្អ​កម្រិត​ណា​នោះ។

៥-​កីឡាករ​បរទេស​ទី​៥ របស់​ភ្នំពេញ​​ក្រោន៖ បើ​តាម​សម្ដី​របស់​លោក​ កែវ សុខងន អ្នក​ចាត់ការ​ភ្នំពេញ​ក្រោន​​ បាន​​បញ្ជាក់​ថា ​​ក្រុម​របស់​លោក នឹង​នាំ​យក​​ខ្សែ​ប្រយុទ្ធ​​ល្អ​ម្នាក់​មក​ពី​តំបន់​អឺរ៉ុប ដើម្បី​ប្រកួត​ប្រជែង​ជា​មួយ​ក្រុម​ផ្សេង​ ដូច​ជា​ស្វាយរៀង និង​ វិសាខា ជា​ដើម​។ យ៉ាង​ការ​ចារ​ចរចា​នាំ​មក​កាន់​កម្ពុជា​កំពុង​ដំណើរ​ការ ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​​ក្រោន​កំពុង​ចាំ​មើល​។ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

បិទ