រឿង​ខ្មោច​ចូល​មិន​ទាន់ចប់ តារា​សម្ដែង ផាត់ តាភូ ភ័យ​ដល់​ថ្នាក់​រត់​ទៅ​នៅ​វត្ត​ ហើយ​ចេញវីដេអូ​រៀបរាប់​បន្ត

  • 2021-01-22 03:49:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ប្រុស​ឈ្មោះ ផាត់ តាភូ បាន​ជួប​ហេតុការណ៍​នឹក​ស្មាន​មិន​ដល់​មួយ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ដោយ​សារ​តែ​លោក​ត្រូវ​បាន​វិញ្ញាណ​ខ្មៅ​បាន​ចូល អំឡុង​ពេល​លោក​ថត​រឿង​ខ្លី​មួយ ហើយ​មក​ទល់​ឥឡូវ​ហេតុការណ៍​នោះ​តែ​តាម​លង​បន្លាច​តារា​ប្រុស រហូត​ដល់​ទៅ​រត់​មក​ស្នាក់​នៅ​វត្ត​រក​ព្រះសង្ឃ​ឲ្យ​ជួយ។

ហេតុការណ៍​នឹក​ស្មាន​មិនដល់​នោះ បាន​នាំ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ខណៈ​មក​ទល់​នឹង​ថ្ងៃ​នេះ​នៅ​តែ​មិន​ទាន់​ស្ងប់ស្ងាត់ ខណៈ សាមី​ខ្លួន​តារា​ប្រុស​ដែល​ត្រូវ​វិញ្ញាណ​អាក្រក់​ចូល​ខ្លួន បាន​ចេញ​វីដេអូ​បក​ស្រាយ​រឿង​រ៉ាវ​បន្ថែម​នៅ​ថ្ងៃ​នេះ​ទៀត។

រំលឹក​ទៅ​ដល់​ហេតុការណ៍​កើត​នៅ​នឹង​ភ្នែក​ស្រស់​ខាង​លើ បាន​កើត​ឡើង​នៅ​វេលា​ដែល​ក្រុម​តារា​សម្ដែង​មួយ​ក្រុម បាន​ទៅ​ថត​រឿង​អប់​រំ​ខ្លី​នៅ​ឯ​តំបន់​អរិយក្សត្រ នៅ​ក្នុង​វត្ត​មួយ​ដែល​គេ​មាន​ជំនឿ​ថា ជា​ទី​មាន​បារមី​ស័ក្តិសិទ្ធិ។ វេលា​នោះ បើ​តាម​ការ​បញ្ជាក់​របស់​សាមី​ខ្លួន​តារា​ប្រុស មុន​ពេល​កើត​ហេតុ អំឡុង​ពេល​ក្រុម​ការងារ​បាន និង​កំពុង​ដំណើរ​ការ​ថត ពួក​លោក​បាន​ទទួល​ទូរស័ព្ទ​ពី​គ្រូ​ស្នង​បារមី​មួយ​រូប ទូរស័ព្ទ​មក​ប្រាប់​ថា ក្រុម​ការងារ​លោក នឹង​កើត​មាន​រឿង ព្រោះ​តែ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គេ(វិញ្ញាណ​អាក្រក់)។

គ្រូ​ស្នង​រូប​ប្រាប់​ទៀត​ថា នៅ​កន្លែង​កំពុង​ថត ​មាន​ឆ្មា​ខ្មៅ​មួយ​ក្បាល​ តែ​នោះ​មិន​មែន​ជា​ឆ្មា​ទេ គឺ​ជា​គេ(វិញ្ញាណ​អាក្រក់)នោះ។ ដូច​នឹង​ការ​ក្រើន​រំលឹក​ពី​គ្រូ​ស្នង​រូប​នោះ គឺ​ថា នៅ​ទី​កន្លែង​ថត ពិត​ជា​មាន​ឆ្មា​សម្បុរ​ខ្មៅ​មួយ​ក្បាល​មែន ហើយ​អំឡុង​ពេល​ក្រុម​ការងារ​កំពុង​ដំណើរ​ការ ឆ្មា​ខ្មៅ​នោះ ស្រាប់​ហក់​មក​ក្រញៅ​ធ្វើ​ឲ្យ​ដាច់​ចេញ​ឈាម​នៅ​លើ​គុម្ព​ត្រចៀក​ខាង​ឆ្វេង​របស់ តារា​ប្រុស។

“នៅ​ពេល​នោះ សម្រាប់​ខ្ញុំ​ដូច​មិន​មែន​ឆ្មា​ទេ គឺ​ដូច​ជា​វិញ្ញាណ​អ្វី​មួយ​ហក់​ចូល​បុក​ខ្ញុំ​តែ​ម្ដង ហើយ​ភ្លាម ខ្ញុំ​ស្រាប់​តែ​គាំង ធ្វើ​ភ្នែក​ស្លឺ​តែ​ម្ដង!”។ តាភូ ថ្លែង។ បន្ទាប់​ពី​នោះ​មក វិញ្ញាណ​មួយ ក៏​បាន​ចូល​គ្រប់​គ្រង​សំបក​កាយ​របស់​លោក ផាត់ តាភូ ហើយ​លោក​ក៏​ចាប់​ផ្ដើម​ចេញ​អាការ​បើក​ភ្នែក​ធំ​ៗ ស្រែក​លឺ ក្នុង​កាយ​វិការ​គួរ​ឲ្យ​ខ្លាច ដែល​វីដេអូ​ឃ្លិប​នេះ ត្រូវ​បាន​គេ​ចែក​ចាយ​នៅ​លើ Tik Tok យ៉ាង​ច្រើន។

ភ្លាម​ៗ ក្រុម​ការងារ​ថត​ដែល​មាន​ព្រះសង្ឃ​​ដែរ​នោះ បាន​ព្យាយាម​ជួយ​តាម​ផ្លូវ​ក្នុង រហូត​ដល់​វិញ្ញាណ​អាក្រក់​បាន​ព្រម​ចេញ​ពី​សម្បក​កាយ​របស់​តារា​ប្រុស​វិញ។ ប៉ុន្តែ​តាម​សាមី​ខ្លួន បញ្ជាក់​ថា មក​ដល់​ពេល​នេះ ហេតុការណ៍​នោះ នៅតែ​មិន​ទាន់​ចប់ និង​នៅ​​តែ​តាម​លង​បន្លាច​លោក ហើយ​លោក​ពិត​ជា​ពិបាក​ក្នុង​ខ្លួន​បំផុត។ ដោយ​សារ​បែប​នេះ លោក​បាន រត់​មក​ស្នាក់​នៅ​វត្ត​ ដើម្បី​ឲ្យ​បារមី​ព្រះពុទ្ធ​ព្រះធម៌ ព្រះសង្ឃ​ជួយ។

មក​ដល់​បច្ចុប្បន្ន ចាប់​ផ្ដើម​មាន​ស្មារតី​ហ្នឹង​ហ្ន៎​វិញ​ខ្លះ​ហើយ ប៉ុន្តែ​លោក​នៅ​តែ​ស្នាក់​នៅ​វត្ត​ដដែល​ជាមួយ​ព្រះសង្ឃ។ ផាត់ តាភូ ទើប​បាន​បញ្ចេញ​វីដេអូ​ឃ្លិប​រៀបរាប់​ពី​ហេតុការណ៍​នឹក​ស្មាន​មិន​ដល់​នោះ​ថែម​ទៀត ក្រោយ​ពី​មាន​មតិ​សាធារណជន​ជា​ច្រើន​មិន​ទាន់​ជឿ និង​ចោទ​លោក​ថា សម្ដែង​ធ្វើ​ពុត ដើម្បី​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍។ យ៉ាង​ណា សាមី​ខ្លួន បញ្ជាក់​ថា រឿង​ដែល​កើត​ឡើង បាន​ធ្វើ​ឲ្យ​លោក​ខាត​បង់​ច្រើន ទាំង​ការងារ និង​ទ្រព្យ​សម្បត្តិ​ជា​ច្រើន។

ផាត់ តាភូ បញ្ជាក់​ថា របស់​ទ្រព្យ​របស់​លោក​មាន ទូរស័ព្ទ iPad ប្រាក់​កាស អត្តសញ្ញាណ​ប័ណ្ណ ប៉ាស្ព័រ របស់​លោក​ដែល​ដាក់​ក្នុង​កាបូប​មួយ បូក​រួម​នឹង​កុំព្យូទ័រ MacBook របស់​ព្រះសង្ឃ​មួយ​អង្គ បាន​បាត់​ដែល​តាម​គ្រូ​ស្នង​ម្នាក់​បាន​ទូរស័ព្ទ​មក​ប្រាប់​ថា គេ(វិញ្ញាណ​អាក្រក់)យក​លាក់​នោះ នៅ​រក​មិន​ទាន់​ឃើញ​ផង៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម
អត្ថបទថ្មី