Suarez ហក់ឡើងលើ Messi ជាអ្នកទាត់បញ្ចូលទីច្រើនជាងគេនៅ La Liga
- 2021-01-25 02:04:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Suarez ហក់ឡើងលើ Messi ជាអ្នកទាត់បញ្ចូលទីច្រើនជាងគេនៅ La Liga
ចន្លោះមិនឃើញ
Luis Suarez និង Joao Felix បានសហការគ្នាយ៉ាងល្អជួយ Atletico Madrid វាបកយកឈ្នះ Valencia ៣-១ បន្តកាន់កាប់កំពូលតារាង។
Valencia បានធ្វើការនាំមុខមុននៅត្រឹមនាទីទី១១ ដោយការទាត់ពីចម្ងាយដ៏អស្ចារ្យរបស់កីឡាករ Uros Racic។ ប៉ុន្តែក្រុមកំពូលតារាង Atletico ក៏បានតាមស្មើវិញដោយ Joao Felix នាទីទី២៣។
បន្ទាប់មក Felix បានធ្វើការ Assist មួយគ្រាប់ឲ្យ Suarez ជួយក្រុមនាំមុខវិញម្ដង ២-១។ គ្រាប់ទី៣របស់ Atletico ធ្វើបានពីសំណាក់កីឡាករ Angel Correa។ មួយគ្រាប់បន្ថែមរបស់ Suarez បានធ្វើឲ្យគេឡើង១២គ្រាប់ឈរជាអ្នកទាត់បញ្ចូលទីច្រើនជាងគេនៅ La Liga រដូវកាលនេះ មានគ្រាប់ស្មើគ្នាជាមួយ En-Nesyri របស់ Sevilla។ Lionel Messi បច្ចុប្បន្នកំពុងនៅលេខ៣មាន១១គ្រាប់៕