មើលភ្លឹក! ត្រឡប់មកលើកនេះ វ៉ាន​​ នីឡា តែងខ្លួនសិចស៊ីមួយទំហឹងតែម្ដង

  • 2021-01-26 07:56:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​បាត់មុខ​មួយរយៈ វ៉ាន់​ នីឡា អតីត​តារាចម្រៀងប្រចាំផលិតកម្មហង្សមាស កំពុង​ត្រៀម​បើក​ទំព័រ​ថ្មីនៃ​ពិភព​សិល្បៈ​ហើយ តាមរយៈ​រូបភាពទាក់ភ្នែកជាច្រើនសន្លឹក និងសកម្មភាពថត ដែល​នាង​បញ្ចេញ​ឲ្យឃើញនៅថ្ងៃនេះ។

វ៉ាន់​ នីឡា បានបង្ហោះរូបភាពស៊ិចស៊ី ស៊ីអារម្មណ៍ខ្លាំងតែម្ដង នៅលើ IG របស់ខ្លួន រួមទាំងសកម្មភាពថតជាមួយតារាសម្ដែងកូនកាត់លោក ទឹម វ៉ាយុ។ ពួកគេទាំងពីរ បានលេងទឹកមុខកាច កាច់រាងមួយក្ដាប់ដាក់តួប្រុស ហាក់ប្លែកភ្នែក ប្លែកអារម្មណ៍ខ្លាំងតែម្ដង។ រូបថតកៀកកើយទាំងនេះ គឺ​ជាទស្សនីយភាពថ្មីសម្រាប់អ្នកគាំទ្រ​ សម្រាប់​ការវិលត្រឡប់ចូលសិល្បៈថ្មីម្ដងទៀតរបស់នីឡា។

យ៉ាងណាមិញយើងមិនទាន់ដឹងនៅឡើយទេថា ការ​ត្រឡប់មកលើកនេះ បទចម្រៀងរបស់វ៉ាន់ នីឡា មានទស្សនីយភាព និងរសជាតិបែបណា ហើយតារាស្រីសម្លេងផ្អែមស្រទន់រូបនេះ អាចឈានជើង ចូលផលិតកម្មថ្មីណាមួយនោះទេ៕

អត្ថបទ៖ Pav Sreypich

អត្ថបទពេញនិយម