ឱកាស​មក​ដល់! រថថាំង​ឡើង​សង្វៀន​សម​ក្បាច់​គុន​ជាមួយ​សិស្ស​ច្បង​ សែនឆ័យ

  • 2021-01-27 02:45:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ថៃ​​ដែល​កំពុង​ឡើង​ថ្វីដៃ​ រថថាំង ទទួល​បាន​ឱកាស​ឡើង​សម​​ក្បាច់​គុន​​ជាមួយ​សិស្ស​ច្បង​ជើង​ចាស់ សែនឆ័យ​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

វីដេអូ​ប្រមាណ​ជាង​៣​នាទី​បញ្ចេញ​ដោយ​អ្នក​ព័ត៌មាន​ប្រដាល់​ម្នាក់​ក្នុង​ប្រទេស​ថៃ បង្ហាញ​ពី​សកម្មភាព រថថាំង សម​លើ​សង្វៀន​ផ្លាស់​ប្ដូរ​បទពិសោធន៍​គ្នា។ ពួក​គេ​បាន​ណាត់​ជួប​គ្នា​នៅ​ក្លឹប​ប្រដាល់់ Yokkao ដែល​ជា​កន្លែង​របស់​សែនឆ័យ​គ្រប់គ្រង។

ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ រថថាំង​​​វ័យ​២៣​ឆ្នាំ​បាន​សាង​កេរ្តិ៍ឈ្មោះ​មក​យ៉ាង​ល្បី រហូត​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត ONE Championship។ សម្រាប់​សែនឆ័យ​វិញ​​ជា​ខ្លា​ចាស់​កំពូល​ល្បិច​ក្នុង​ស្រុក​ថៃ ត្បិត​តែ​ឈាន​ដល់​វ័យ​៤០​ឆ្នាំ​ក្ដី ប៉ុន្តែ​គេ​មិន​ទាន់​បោះបង់​អាជីព​ប្រដាល់​នៅ​ឡើយ​ទេ៕ ​​

តោះ​ចាំ​អី​ទៀត ទស្សនា​កីឡាករ​ទាំង​ពីរ​សម​គ្នា

អត្ថបទ៖ ហេង សុធារិទ្ធិ