ហេតុផលទាំងនេះនាំឲ្យ Rosé ក្លាយជាតារា K-Pop មានទេពកោសល្យលេចធ្លោខ្លាំងនៅឆ្នាំ ២០២១

  • 2021-01-27 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rosé ជា​សមាជិក​ដ៏គួរ​ឲ្យ​ស្រឡាញ់​របស់​ BLACKPINK ដែលបាន​ឆក់យក​បេះដូងគ្រប់គ្នា​ឲ្យស្រឡាញ់ ដកចិត្តមិនរួច គ្មានអ្វី​ក្រៅរូបសម្រស់ ចរិត និង​សំឡេង​គ្រលួចមានទឹកដម​របស់នាង ហើយ​កត្តាទាំង​នេះហើយ​ទើប​នាំឲ្យ​នាង​ក្លាយ​ជា​តារា​ K-Pop ដែល​មាន​ប្រជាប្រិយភាព​ខ្លាំងនៅ​ក្នុង​ពេល​បច្ចុប្បន្ន​ប្រចាំវិស័យ។

ស្របពេល​មនុស្ស​ជា​ច្រើន​នាក់​ស្គាល់ច្បាស់​ថា​ Rosé គឺ​ជា​សមាជិក​ម្នាក់ ក្នុង​ចំណោម​សមាជិក ៤​នាក់​របស់​ក្រុម​ចម្រៀង​នារី​K-Pop លំដាប់ពិភពលោក នាង​ជា​មុខមាត់ និងជា​ទូតសុឆន្ទៈរបស់​ Brand ម៉ូដដ៏ល្បីរបស់​ប៉ារីស Saint Laurent ដែរ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ បើ​ងាក​ក្នុង​វិស័យ​តន្ត្រី មិន​មែន​នាង​មាន​សមត្ថភាព​តែ​ច្រៀង​ រាំ​នោះទេ តារាស្រី​កើត​ឆ្នាំ ១៩៩៧​រូបនេះ​ ក៏​មាន​ជំនាញ​ក្នុង​ការ​លេង​ឧបករណ៍តន្ត្រី និង​អាច​សរសេរបទចម្រៀង​បានទៀតផង។

ផលិតករ​ប្រចាំ​ THE BLACK LABEL របស់ YG គឺ​ Teddy Park ក៏​ធ្លាប់​បាន​បង្ហើប​ម្ដង​ដែរ​ពី​សមត្ថភាពការងារ ក៏ដូចជាការខិតខំប្រឹងប្រែងរបស់​ Rosé ហើយ​រាល់ទេពកោសល្យ​ដែល​នាង​មាន​ទាំងនោះ​ សុទ្ធ​តែ​ខ្លឹមៗ និង​មិន​លេង​សើចទេ៕

ប្រភព៖ kpopmap   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម