BLACKPINK ជាឯកអគ្គរដ្ឋទូតសុឆន្ទៈរបស់ PEPSI នៅកម្ពុជា ​និងតំបន់អាស៊ីប៉ាស៊ីហ្វិក

  • 2021-01-27 08:44:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ភេសជ្ជៈ​ដ៏​ធំ​មួយ​នេះ​ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ពហុព័ត៌មាន​ជាមួយ​ក្រុម​ K-pop ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ល្បាញ​នៅ​លើ​ពិភពលោក​ ហើយ​បានប្រកាស​ចេញ​ផ្សាយ​វីដេអូ​ថ្មី​មួយ​នា​ពេល​ខាង​មុខ​ដ៏​ខ្លី។

ក្រុម​ដែល​មាន​សមាជិក​ ៤ នាក់​រួម​មាន៖ Jisoo, Jennie, Rosé និង Lisa នឹងចូលរួម​ក្នុង​យុទ្ធនាការ “Go All In For What You Love” របស់ Pepsi នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ក្នុង​គោលបំណង​ ដើម្បី​ជំរុញ​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​ធ្វើអ្វី​ដែល​ហួស​ពី​ដែន​កំណត់​របស់​ពួកគេ។ តើអ្នក​មាន​អារម្មណ៍​រំភើប​រីករាយ​ក្នុង​ការ​ស្វាគមន៍​ BLACKPINK ដែល​ជា​តារា​ K-pop ដ៏​ល្បី​ក្លាយ​ជា​ឯក​អគ្គរដ្ឋ​ទូត​សុឆន្ទៈថ្មី​របស់​ PEPSI ដែរឬទេ?

ជាមួយ​នឹង​ភាព​លេចធ្លោ ក៏ដូចជារូបសម្បត្តិដ៏​ស្រស់​ស្អាត​របស់​ក្រុម BLACKPINK បាន​ធ្វើ​ឲ្យ​ PEPSI ក្លាយ​ជា​ម៉ាក​យីហោ​តែ​មួយ​គត់​ដែល​គ្មាន​ផលិតផល​ណាមួយ​អាច​ប្រៀបផ្ទឹម​បាន​ឡើយ។ Pepsi ត្រៀម​នឹង​ផ្តល់​ឲ្យអ្នក​ស្នេហា​វិស័យ​តន្ត្រី​នៅ​កម្ពុជា​ និងហ្វេន​របស់ BLACKPINK ទាំងអស់​នូវ​បទពិសោធន៍​ដ៏​រំភើប​ជាមួយ​នឹង​អាយដល​របស់​ពួកគេ។

ដូច្នេះ តើ PEPSI និង BLACKPINK នឹង​ធ្វើការ​ជាមួយគ្នា​យ៉ាង​ដូចម្តេច​នៅ​ក្នុង​ប្រទេសកម្ពុជា?

• PEPSI និង BLACKPINK នឹង​បើក​ដំណើរ​ការ​វីដេអូថ្មី​មួយ​នៅ​លើ​បណ្តាញ​សារព័ត៌មាន​ទាំងអស់។

• ផលិតផល​របស់ PEPSI Limited Edition នឹង​ត្រូវ​ចេញ​នៅ​ខែ​មីនា ជាមួយ​នឹងBLACKPINKនៃ​កំប៉ុង​ពណ៌​ខៀវ​របស់ Pepsi ។

• នឹង​មាន​យុទ្ធនាការ​ទីផ្សារ​ដ៏​ធំ​មួយ​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ម៉ាក​យី​ហោ​តាម​រយៈ​បណ្តាញ​ផ្សព្វផ្សាយ​ផ្សេងៗជា​ច្រើន​ជាមួយ​នឹង​ការ​ផ្តល់​ជូន​នូវ​ប្រអប់​ Pepsi ដែល​មាន​ចំនួន​កំណត់។

សូម​ទស្សនា​វីដេអូ​ខាងក្រោម ហើយ​ចែករំលែក​បើ​អ្នកជាហ្វេន​របស់ PEPSI និង BLACKPINK ។ សូម​ទទួល​យក​ភាព​រីករាយ​ពី​វីដេអូ​ថ្មីដែល​នឹង​ចេញ​ក្នុង​ពេល​ឆាប់ៗ​នេះ!

អត្ថបទ៖ យី សុធារី

អត្ថបទពេញនិយម