Intel ​បន្ថែម​លុយ​វិនិយោគ​ជិត ៥០% ​ផលិត​បន្ទះ​ឈីប​នៅ​ វៀតណាម

  • 2021-01-27 09:06:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​យក្ស​ Intel ​ដែល​ជា​ក្រុមហ៊ុន​ជំនាញ​ខាង​ផលិត​ខួរ​ក្បាល​នៃ​ឧបករណ៍​បច្ចេកវិទ្យា​របស់​អាមេរិក​ ​ទើប​នឹង​បន្ថែម​ទឹក​ប្រាក់​វិនិយោគ​ចំនួន ៤៧៥ លាន​ដុល្លារ​អាមេរិក​(ជិត ៥០% ​នៃ​ប្រាក់​វិនិយោគ​លើក​មុន) ​ជាមួយ​នឹង​រដ្ឋាភិបាល​វៀតណាម។

​ក្រុមហ៊ុន​ផលិត​បន្ទះឈីប​ខួរក្បាល​ស្មាតហ្វូន​និង​កុំព្យូទ័រ​ដ៏​ល្បីល្បាញ​មួយ​នេះ​ ​ក៏​មាន​គម្រោង​ផលិត​បន្ទះឈីប​ 5G លើ​ស្មាតហ្វូន​ផង​ដែរ។ លើស​ពី​នេះ​ទៀត ​រាល់​ដំណើរការ​ផលិត​បន្ទះឈីប​កម្រិត​ខ្ពស់​ជំនាន់​ចុងក្រោយ​បង្អស់​ សម្រាប់​កុំព្យូទ័រ ​ក៏​នឹង​ធ្វើ​ឡើង​នៅ​វៀតណាម​ ​ដើម្បី​ចរចារ​ទៅ​កាន់​ទីផ្សារ​ពិភពលោក។

សម្រង់​សម្ដី​ដោយ​សារព័ត៌មាន​ក្នុង​ស្រុក​វៀតណាម tuoitrenews បាន​លើក​ឡើង​ប្រសាសន៍លោក Sherry Boger ប្រធានជាន់ខ្ពស់ Intel ថា ជាង ៨០% នៃខួរក្បាលកុំព្យូទ័រ(បន្ទះឈីប) នឹងត្រូវផលិតនៅក្នុងប្រទេសវៀតណាម៕

Intel Core i7
រោងចក្រផលិតឈីប​ នៅវៀតណាម
លោក Sherry Boger ប្រធានជាន់ខ្ពស់ Intel
រោងចក្រផលិតឈីប​ នៅវៀតណាម

ប្រភព៖ Asia.Nikkei   ប្រែ​សម្រួល៖ រក្សា