ឃើញស្ងាត់ស្មានចប់ ឥឡូវ Vid Cooler បន្តផ្លែផ្កាឈឺៗទៅគូជម្លោះទាំងព្រឹក
- 2021-01-28 02:16:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញស្ងាត់ស្មានចប់ ឥឡូវ Vid Cooler បន្តផ្លែផ្កាឈឺៗទៅគូជម្លោះទាំងព្រឹក
ចន្លោះមិនឃើញ
ករណីប្ដឹងផ្ដល់រវាងតារាចម្រៀងរ៉េប នេត្រ ចាន់តារាវីត ហៅ Vid Cooler ផ្ដើមចេញពីជម្លោះហិង្សាកាលពីពាក់កណ្ដាលឆ្នាំ ២០២០ ហាក់ស្ងប់ស្ងាត់ប៉ុន្មានថ្ងៃនេះ ស្មានតែចប់ ឥឡូវនេះ ភាគីដើមបណ្ដឹងបានចេញសារផ្លែផ្កាទៅគូជម្លោះទៀតហើយ។
សាររបស់ Vid Cooler គឺថា គេកំពុងរង់ចាំភាគីរងការចោទនៅតុលាការ ដូច្នេះហើយ ស្នើសុំកុំយូរពេក។ "ខ្ញុំលឺអួតថា មានមេធាវីការពារក្ដី អញ្ចឹងខ្ញុំរង់ចាំនៅតុលាការ .. (តែកុំយូរពេក)”។ សារនេះ របស់តារាចម្រៀងរ៉េបខាងលើ ក្រោយពីរូបគេបានបញ្ចេញឯកសារពាក្យបណ្ដឹងប៉ុន្មានថ្ងៃមុន ប្ដឹង ប្រុសឡា និងគូកន ពីបទប្រព្រឹត្តហិង្សាមានស្ថានទម្ងន់ទោស។
ក្រោយមក ប្រុសឡា បានសរសេរសារនៅលើទំព័រហ្វេសប៊ុកដោយស្នើឲ្យប្រិយមិត្តរង់ចាំដឹងរឿងទាំងសង្ខាងសិនចាំវាយតម្លៃ។ ចំពោះករណីនេះ មេធាវីរបស់លោកកំពុងធ្វើការហើយ។ ប៉ុន្តែ២ថ្ងៃកន្លងមកនេះ ហាក់មិនមានការវិវត្តឡើយ ទាំង ប្រុសឡា និង Vid Cooler មុនពេលខាងដើមបណ្ដឹង បានចេញសារថ្មីបន្ថែមទៀតថា គេកំពុងរង់ចាំភាគីត្រូវប្ដឹងទៅឡើងតុលាការតទល់គ្នា។
ក្រៅពីបញ្ជាក់ការរង់ចាំឡើងទៅតទល់គ្នាជាមួយតុលាការ លោក នេត្រ ចាន់តារាវីត ហៅ Vid Cooler បញ្ជាក់ឲ្យដឹងថា មិនត្រឹមតែរង់ចាំការតទល់គ្នាតាមផ្លូវច្បាប់ទេ ប៉ុន្តែរូបគេ ក៏រង់ចាំតទល់គ្នាតាមរយៈ Diss Track ថែមទៀត។ លោកថ្លែងថា "ខ្ញុំលឺអួតថា 2021 នេះ សំបូរគ្រាប់ Diss Track ណាស់ អញ្ចឹងខ្ញុំរង់ចាំអ្នក Reply.. (តែកុំយូរពេក)”។ ម្សិលមិញនេះ Vid Cooler បានចេញ Diss Track មួយរួចហើយ។
Vid Cooler បានសង្កត់ធ្ងន់សារ ក្រៅពីការប្រើហិង្សា ភាគីជម្លោះរបស់លោក ទំនងមិនមានអ្វីអាចយកប្រៀបលោកបាននោះទេ។ ចំពោះបញ្ហានេះ ភាគីខាងប្រុសឡា មិនទាន់ឃើញមានការឆ្លើយតបអ្វីនៅឡើយទេ ប្រៀបដូចទឹកស្ងប់រលក ដែលនៅក្រោមទឹកនោះមានត្រីតូចធំឬអត់នោះ មិនមាននរណាដឹងនោះទេ ខណៈព្រឹកនេះ Sabay នៅមិនទាន់អាចសុំការអធិប្បាយរបស់ ប្រុសឡា នៅឡើយ៕
ខាងក្រោម គឺចម្រៀង Diss Track របស់ Vid Cooler ចេញម្សិលមិញ៖