មីអាយុវែង អាហារដែលពេញនិយមក្នុងថ្ងៃចូលឆ្នាំចិន!

  • 2021-02-08 08:55:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនចម្លែកទេ ដែលជនជាតិចិនជ្រើសរើសអាហារសុទ្ធតែមានអត្ថន័យដើម្បីសែននៅក្នុងថ្ងៃចូលឆ្នាំចិន ព្រោះអត្ថន័យរបស់អាហារទាំងនោះ សុទ្ធតែបង្កប់នូវភាពរុងរឿង ភាពមានបាន និងសុភមង្គលនៅក្នុងគ្រួសារផងដែរ។ ធ្លាប់សង្កេតអត់ថា សែនចិនឆ្នាំណាក៏អត់ដែលខ្វះមីដែរ ដែលជាទូទៅម្ហូបដែលពេញនិយមនោះគឺឆាមី (សសៃធំ)។

ឆាមី សសៃធំពណ៌លឿង ជាមុខម្ហូបដែលកម្រឃើញថាបាត់មុខណាស់ក្នុងពេលចូលឆ្នាំម្តងៗ ជាពិសេសចូលឆ្នាំចិនហ្នឹងហ្មង ព្រោះថាជនជាតិចិនជំនឿថា ការសែនមី ជាការនាំអោយសមាជិកនៅក្នុងក្រុមគ្រួសារមានអាយុវែង ចំពោះការជ្រើសរើសសសៃមី គឺភាគច្រើន មីដែលមានសសៃធំល្អ និងមានពណ៌លឿងឆ្អិនឆ្អៅ។

យ៉ាងណាមិញ ក្រៅអំពីមីក៏នៅមានអាហារមួយចំនួនទៀតដូចជា ត្រី (មុខម្ហូបត្រីជូរអែម) និងអាហារបែបឆ្នាំងភ្លើង ព្រោះវាតំណាងអោយភាពជួបជុំ ៕

អត្ថបទ៖​ Art