រូបថតរៀបការជនជាតិភាគតិច ព្រៅ និងបុណ្យរំលឹកគុណស្រូវជនជាតិពូនង ពីអ្នកថតរូប​ ឡា ម៉ូ

  • 2021-02-08 10:38:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតត្រឹមថ្ងៃទី៨ ខែកុម្ភៈនេះ គឺជាថ្ងៃទី១៦នៃគម្រោង «៤៤ថ្ងៃជុំវិញប្រទេសកម្ពុជា» របស់លោកលី មិន ហៅឡាម៉ូ ជិះម៉ូតូទូទាំងប្រទេសកម្ពុជាដើម្បីថតរូបទាក់ទងនឹង វប្បធម៌ អរិយធម៌ សាសនា អេកូទេសចរណ៍ និងជីវភាពរស់នៅរបស់ប្រជាជន។

ឆ្លងឆ្លើយតាមទូរសព្ទដៃលោក ឡាម៉ូ មុននេះបន្តិចបញ្ជាក់ថា «សប្តាហ៍មុនខ្ញុំនៅខេត្តរតនគិរីពេញមួយសប្តាហ៍ ឥឡូវខ្ញុំមកដល់ខេត្តមណ្ឌលគិរីហើយ ខ្ញុំដេកនៅទីនេះ៤ ឬ៥យប់ ដើម្បីថតសត្វដំរី ជីវភាពជនជាតិភាគតិចនៅទីនេះ ហើយចេញដំណើរត្រឡប់ក្រោយទៅក្រចេះ ស្ទឹងត្រែងវិញ ដោយសារនៅទីនោះមានរូបល្អច្រើនទៀតត្រូវផលិតថែម ខ្ញុំដេកក្រចេះ ស្ទឹងត្រែងអាច៤ ទៅ៥យប់ នៅទីនោះខ្ញុំបានទទួលដំណឹងថាមានគ្រូបង្រៀននៅទីនោះអត់មានផ្ទះ ខ្ញុំនឹងទៅទីនោះ និងយកថវិកាខ្លះពីអ្នកឧបត្ថម្ភទៅជួយគាត់ចប់ពីនោះទើបចេញមកខេត្តព្រះវិហារ ឧត្តមមានជ័យ បន្ទាយមានជ័យ ប៉ៃលិន បន្ត»។

លោក ឡាម៉ូ បន្ថែមថា «សម្រាប់អ្នកដែលមានចិត្តចង់ជួយឧបត្ថម្ភសម្រាប់សហគមន៍នានានៅតាមបណ្តាលខេត្តទាំងអស់ដែលខ្ញុំចុះទៅដល់អាចទាក់ទងមកខ្ញុំផ្ទាល់ គាត់លំបាក ពួកគាត់ត្រូវការពួកយើងជួយ ខ្ញុំសង្ឃឹមថាសប្បុរសជននានានឹងចូលរួមជួយតាមលទ្ធភាព» ។

ខាងក្រោមនេះជាបណ្តុំរូបជនជាតិពិធីរៀបការរបស់បងប្អូនជនជាតិភាគតិចព្រៅដែលរស់នៅ ភូមិតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី៖

រូបបុណ្យ «រំលឹកគុណស្រូវ» របស់ប្អូនជនជាតិពូនង រស់នៅភូមិក្បាលរមាស ឃុំ ក្បាលរមាស ស្រុកសេសាន ស្ទឹងត្រែង៖

សូមបញ្ជាក់ថា គម្រោង «៤៤ថ្ងៃជុំវិញប្រទេសកម្ពុជា» គឺជាគម្រោងដែលបង្កើតដោយលោកលី មិន ហៅឡាម៉ូ ជិះម៉ូតូទូទាំងប្រទេសកម្ពុជាដើម្បីថតរូបទាក់ទងនឹង វប្បធម៌ អរិយធម៌ សាសនា អេកូទេសចរណ៍ និងជីវភាពរស់នៅរបស់ប្រជាជននៅតាមតំបន់នានាប្រមូលយកមកបោះពុម្ពជាសៀវភៅមួយដែលបង្ហាញពីកម្ពុជា និងចូលរួមលើកស្ទួយវិស័យថតរូប វិស័យទេសចរណ៍ក្នុងស្រុក ផ្សព្វផ្សាយអំពីវប្បធម៌ ប្រពៃណី សាសនា និងដើម្បីលើកកម្ពស់ជីវភាពប្រជាជនតាមសហគមន៍៕

រូបថតទាំងអស់ផ្តល់សិទ្ធិដោយលោក ឡាម៉ូ

ដឹងច្បាស់ពី គម្រោង «៤៤ថ្ងៃជុំវិញប្រទេសកម្ពុជា»

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី