Elon Musk និយាយថា Bill Gates ធ្លាប់ខាតបង់លុយច្រើនសន្ធឺកព្រោះ Tesla

  • 2021-02-17 01:51:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Elon Musk បានបង្ហើបថា Bill Gates ធ្លាប់បានខាតលុយក្នុងទំហំដ៏ច្រើន ដោយសម្រេចចិត្តខុសលក់ភាគហ៊ុន Tesla (TSLA) ខណៈតម្លៃភាគហ៊ុនក្រុមហ៊ុននេះមានការកើនឡើងជាបន្តបន្ទាប់។

ការសម្រេចចិត្តខុសទាំងនោះ ទំនងជាពាក់ព័ន្ធទៅនឹងការយល់ឃើញរបស់មហាសេដ្ឋី Bill Gates កន្លងមកថា រថយន្តអគ្គិសនីប្រភេទដឹកទំនិញ Tesla Semi និងយន្តហោះអេឡិចត្រូនិច ថាវាជារឿងដែលមិនអាចទៅរួចនោះទេ។

យ៉ាងណាក៏ដោយ ឆ្លើយតបនឹងមតិខាងលើ Elon Musk ក៏បានឆ្លើយតបវិញថា៖ Bill Gates គឺមិនបានយល់ និងមិនបានដឹងអំពីផលិតកម្មរថយន្តអគ្គិសនីរបស់ពួកគេនោះទេ ខណៈ Tesla បានកំពុងធ្វើការលើគម្រូដើមថយន្ដដឹកទំនិញអគ្គិសនី ដែលកំពុងមានការដឹកជញ្ចូនខ្លះៗទៅហើយ និងសូម្បីតែក្រុមហ៊ុន Daimler ក៏កំពុងរថយន្តប្រភេទនេះដូចគ្នា៕

ប្រភព៖ electrek   ប្រែ​សម្រួល៖ កុសល

អត្ថបទថ្មី