លេង​សើច​ណាស់ បទ​ថ្មី ព្រាប សុវត្ថិ-សីម៉ា ទើប​ចេញ ហែក​កេរ្តិ៍​ប្រុស​ៗ ឲ្យ​ស្រី​ៗ​ដឹង​ស្ទើរ​អស់

  • 2021-02-17 07:53:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម Galaxy Navatra បាន​បញ្ចេញ​បទ​ថ្មី​ច្រើន​ឡើងៗ និង​រឹត​តែ​ប្លែក​ឡើង​ៗ ដែល​ក្នុង​នោះ​ក្រោយ​ពី​បើក​កកាយ​ចំណុច​ហួស​ចិត្ត​ក្នុង​ខ្សែ​ភាពយន្ត​ឥណ្ឌា ​ឥឡូវ​នេះ បទ​ថ្មី​របស់ ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា រឹត​តែ​ប្លែក​ទៀត ដោយ​ប្រាប់​អស់​ក្បួន​ខូច​ក្នុង​គម្ពីរ​របស់​ប្រុស​ឲ្យ​ស្រី​ៗ​ដឹង​ស្ទើរ​អស់។

បទ​នោះ មាន​ចំណង​ជើង​ថា "គ្រប់​យ៉ាង​ក៏​ព្រោះ​តែ​មេ" ដែល​ទើប​នឹង​ចេញ​នៅ​ថ្ងៃនេះ​ ហើយ​បានធ្វើឱ្យមានការចាប់អារម្មណ៍ពីគាំទ្រ​យ៉ាងខ្លាំង ព្រោះតែចង្វាក់នៃបទចម្រៀងនេះស្តាប់ទៅពីរោះប្លែក និងស្រួលរាំទៀតផង។ ពិសេស​ជាង​នេះ គឺ​ថា បទ​នេះ ត្រូវ​រឿង​ប្រុស​ៗណាស់ ហើយ​ស្រី​ៗ​ក៏​ពេញ​ចិត្ត​ណាស់​ដែរ ព្រោះ​ដឹង​រឿង​ប្រុស​ស្ទើរ​គ្មាន​សល់។

តាម​អត្ថន័យ​របស់ MV ថ្មីនេះ គឺ​ថា បង្ហាញ​ពី​តថភាព​ពិត​នៅ​ក្នុង​ក្រុម​គ្រួសារ​មួយ​ចំនួន ដែល​ស្វាមី​ជា​អ្នកចេញ​ធ្វើ​ការ​ក្រៅ​ផ្ទះ។ ច្បាស់​ណាស់​ការងារ​តែង​មាន​មេ មាន​កើយ ហើយ​ពេល​ខ្លះ ក៏មាន​ធ្វើ​ការ​លើស​ម៉ោង​អី​ជា​ដើម។ មួយ​វិញ​ទៀត ពេល​ខ្លះ​ក៏​​ត្រូវ​មេ ​ហៅ​ទៅ​អម​ដំណើរ ដើរ​ដាច់​យប់​អី​ជា​ដើម​ដែរ។ ជា​រួម​មិន​មែន "អ្វី​ៗ​ព្រោះ​តែ​អូន" ដែល​ជា​បទ​អតីតកាល​របស់​លោក ព្រាប សុវត្ថិ នោះ​ទេ តែ "អ្វី​ៗ​ព្រោះ​តែ​មេ" នា​ពេល​បច្ចុប្បន្ន។

មួយ​បទ​នេះ ស្រី​ៗ​ដឹង​ឬក​ស្ទើរ​អស់​ហើយ ប្រុស​ៗ​គ្នា​យើង!

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម
អត្ថបទថ្មី