ចំណេញ! បុរី ប៉េង ហួត រៀបកម្មវិធីធំសម្ពោធលក់គម្រោងថ្មី ៣ព្រមគ្នា ជូនប្រូម៉ូសិនច្រើនៗ

  • 2021-02-19 10:32:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ បុរី ប៉េង ហួត បាន​រៀប​ចំ​ពិធី​បើក​សម្ពោធ​ជា​ផ្លូវ​ការ នូវ​គម្រោង​ថ្មី បែប​អេកូ​ធម្មជាតិ ចំនួន ៣ ព្រម​គ្នា រួម​មាន ​ គម្រោងដឹស្តាផ្លាទីនីម​ អេកូ វេរ៉ាន់ដា , ដឹស្តាផ្លាទីនីម អេកូ រ៉ូម៉ែនស៍ , និងដឹស្តាផ្លាទីនីម អេកូ សាន់រ៉ាយ វគ្គ២, ស្ថិត​ក្នុង​គម្រោង​ហ្រេ្គន​ស្តាផ្លាទីនីម អេកូ ខូឡិកសិន ក្នុង​ព្រឹត្តិការណ៍ "សុភមង្គល​ថ្មី​បែប​ធម្មជាតិ"។ ​​​

ព្រឹត្តិការណ៍​នេះ​ប្រារព្ធ​ឡើង​នៅ​ទី​តាំង​ក្បែរ​ផ្ទះ​គំរូ​វីឡា King A ស្ថិត​នៅ​លើ​មហា​វិថី ក្លាស្ទ័រ ក្នុង​គម្រោង បុរី ប៉េង ហួត ហ្គ្រេន​ស្តាផ្លាទី​នីម (បឹង​ស្នោ) ធ្វើ​ដំណើរ​ត្រឹម​តែ ៥​នាទី ប៉ុណ្ណោះ​ពី​ស្ពាន​ព្រះ​មុនីវង្ស (ច្បារ​អំពៅ) ចាប់​ពី​ថ្ងៃ​ទី១៩ ដល់​ថ្ងៃ​ទី ២១ ខែ​កុម្ភៈ ឆ្នាំ២០២១ ចាប់ពី​ម៉ោង ៨ ព្រឹក ដល់ម៉ោង ៨ នាទី​យប់

ថ្លែង​ក្នុង​ពិធី​បើក​សម្ពោធ​ជា​ផ្លូវ​ការ​នេះ លោក​ជំទាវ ហុង ដានី អគ្គនាយិកា ក្រុមហ៊ុន បុរី ប៉េង ហួត បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា៖ « ជា​ថ្មី​ម្តង​ទៀត ក្រុមហ៊ុន​ បុរី ប៉េង ហួត មាន​មោទនភាព​យ៉ាង​ក្រៃ​លែង​ក្នុង​ការ​នាំ​មក​ជូន​អតិថិជន​ទាំង​អស់ នូវ​គម្រោង​អភិវឌ្ឍ​លំនៅ​ឋាន​ទំនើប​ចម្រុះ ៣ បន្ថែម​ទៀត​ដែល​ពោរ​ពេញ​ដោយ​ភាព​ច្នៃ​ប្រឌិត​ខ្ពស់ ស្អាត​ប្លែក អម​ជាមួយ​ធម្មជាតិ​ពិត​ៗ​។ គម្រោង​ថ្មី​ទាំង ៣ នេះ គឺ គម្រោង​ដឹស្តាផ្លាទីនីម​ អេកូ វេរ៉ាន់ដា ,ដឹស្តាផ្លាទីនីម អេកូ រ៉ូម៉ែនស៍, និង​ដឹស្តាផ្លាទីនីម អេកូ សាន់រ៉ាយ វគ្គ ២ ជា​ដំណាក់​កាល​ទី ២ នៃ​ការ​អភិវឌ្ឍ​ប្លង់​មេ អេកូ ខូឡិកសិន ដែល​ត្រូវ​បាន​សិក្សា​ និង​រចនា​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ដោយក្រុម​ការងារ បុរី ប៉េង ហួត ជាមួយ​នឹង​ក្រុមហ៊ុន​ស្ថាបត្យកម្ម​អន្តរជាតិ ដ៏​ល្បី​ឈ្មោះ​មួយ​ដើម្បី​ផ្តល់​ជូន​អតិថិជន​ទាំង​អស់​នូវ​បទពិសោធន៍​ដ៏​ថ្មី​សន្លាង ជាមួយ​និររន្តភាព​ក្នុង​ការ​រស់​នៅ​តាម​បែប​អេកូ​ធម្មជាតិ»។

លោក​ជំទាវ ហុង ដានី អគ្គនាយិកា ក្រុមហ៊ុន បុរី ប៉េង ហួត

«លក្ខណៈ​ពិសេស​របស់​គម្រោង​ថ្មី​ទាំង ៣ នេះ គឺ​ផ្ដោត​សំខាន់​ទៅ​លើ ភាព​ទំនើប​ស៊ីវិល័យ ប្រណិតភាព ឧត្តមភាព ឯក​ជន​ភាព ផាក​សុខភាព និង​សុភមង្គល​គ្រួសារ ដែល​ផ្សារ​ភ្ជាប់​ជាមួយ​ធម្មជាតិ​ពិត​ៗ ដូច​ជា៖

១. មហា​វិថី អេកូ ខូឡិកសិន ជា​មហាវិថី​សាធារណៈ​ក្រៅ​គម្រោង ដែល​អ៊ុត​កៅស៊ូ ប្រវែង​ប្រមាណ​ជាង ២ គីឡូ​ម៉ែត្រ ដែល​អម​ទៅ​ដោយ​សួន​ច្បារ​ដ៏​ស្រស់​ស្អាត មាន​ហាង​កាហ្វេ ភោជនីយដ្ឋាន​ប្រណិត​ៗ ដ៏​សម្បូរ​បែប​ជា​ច្រើន​។

២. ផ្លូវ​សម្រាប់​ជិះ​កង់ និង រត់​ម៉ារ៉ាតុន​ស្តង់ដារមាន​តែ​មួយ​គត់ ក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​ប្រវែង​ជិត ៣ គីឡូ​ម៉ែត្រ​។

៣. ក្លឹប​ហាត់​ប្រាណVIP ដ៏​ទំនើប​ដែល​មាន​កម្ពស់​ដល់​ទៅ ៧​ជាន់ រួម​មាន Skybar និង​មាន​កន្លែង​សម្រាប់​លម្ហែ​កម្សាន្ត ដ៏​សំម្បូរ​បែប​ជា​ច្រើន​ហើយ​ពិសេស​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា។

៤. សួន​ដ៏​ស្រស់​ស្អាត នឹង​សម្បូរ​បែប​ដែល​រំលេច​ដោយ​ផ្កា​ចម្រុះ​ពណ៌ និង​ដើម​ឈើ​ជា​ច្រើន​ប្រភេទ សម្រាប់​លម្ហែ​កម្សាន្ត និង ហាត់កីឡា​ប្រកប​ដោយ​ផាសុកភាព។

ក្រៅ​ពី​នេះ គម្រោង ដឹស្តាផ្លាទីនីម អេកូ សាន់រ៉ាយ វគ្គ2 ជា​បណ្ដុំ​លំនៅ​ឋាន បែប​អាជីវកម្ម​ចម្រុះ​ជាមួយ សក្តានុពល​ពាណិជ្ជកម្ម​ដ៏​មមាញឹក និង​ជា​ស្នូល​នៃ​ការ​ផ្គត់ផ្គង់​តម្រូវ​ការ​របស់​អ្នក​រស់​នៅ រាប់​ម៉ឺន​គ្រួសារ​នៅ​ក្នុង​គម្រោង អេកូ ខូឡិកសិន និង​គម្រោង ហ្គ្រេន​ស្តាផ្លាទីនីម សរុប​ជាង ៤០០ ហិកតា»។

សូម​បញ្ជាក់​ផង​ដែរ​ថា​ក្នុង​ព្រឹត្តិការណ៍​ដ៏​ពិសេស​នេះ អតិថិជន​គ្រាន់​តែ​ជាវ​ផ្ទះ​ពី​គម្រោង​ថ្មី ដឹស្តាផ្លាទីនីម អេកូ រ៉ូមែនស៍ ,ដឹស្តា ផ្លាទីនីម អេកូ វេរ៉ាន់ដា និង ដឹស្តាផ្លាទីនីម អេកូ សាន់រ៉ាយ វគ្គ2 ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​គម្រោង​ធំ ហ្គ្រេន​ស្តាផ្លាទីនីម ដំណាក់​កាល​ទី​2 “អេកូ ខូឡិកសិន ” លោក​អ្នក​នឹង​ទទួល​បាន​សំណាង​ផ្ទួន​ៗ​គ្នា ដែល​រួម​មាន ៖

  • ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ 11% ភ្លាម​ៗ

  • ទទួល​បាន​កង់​ស្ព័រ​ម៉ាក​ល្បី Giant ភ្លាម​ៗ​ចំពោះ​ការ​ទិញ​គ្រប់​ប្រភេទ​ផ្ទះ

  • ចំណេញ​បន្ថែម​រហូត​ដល់ $20,000

  • ​ឱកាស​ឈ្នះ​ដំណើរ​កម្សាន្ត VVIP ទៅ​កាន់​កោះ​សង្សារ​ជាមួយ​មនុស្ស​ជា​ទី​ស្រលាញ់​យ៉ាង​រ៉ូមែនទិក​ជា​ច្រើន​រង្វាន់។

សូម​រួស​រាន់​ឡើង ការ​ផ្តល់​ជូន​ពិសេស​នេះ មាន​កំណត់​ត្រឹម​តែ ៣​ថ្ងៃ​តែ​ប៉ុណ្ណោះ គឺ​ចាប់​ពី​ថ្ងៃ​ទី ១៩ ដល់​ថ្ងៃ​ទី ២១ ខែ​កុម្ភៈ ឆ្នាំ ២០២១​ខាង​មុខ​នេះ

ព្រឹត្តិការណ៍​ខាង​លើ​នេះ បើក​ជូន​សាធារណជន ចូល​រួម​ដោយ​សេរី ហើយ​អ្វី​កាន់​តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត លោក​អ្នក​ក៏​អាច​មាន​ឱកាស​ឈ្នះ​រង្វាន់ iPhone 12 pro max និង​រង្វាន់​ពិសេស​ផ្សេង​ៗ​ទៀត យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់។ កុំ​ភ្លេច​មក​ចូល​រួម​ទាំង​អស់​គ្នា​ណា រង្វាន់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ កំពុង​រង់ចាំ​លោក​អ្នក! ប្រញាប់​ឡើង! មក​មុន​បាន​ជម្រើស​មុន ព្រោះ​ចំនួន​មាន​កំណត់។

សម្រាប់​ព័ត៌មាន​បន្ថែម ៖

  • ទូរស័ព្ទ​លេខ៖ 098/ 016 / 017 596 789
  • ហ្វេសផេក បុរី ប៉េង ហួត ៖ Borey Peng Huoth

អត្ថបទ៖ លីដា

អត្ថបទពេញនិយម